សង្គម

មិនគួរឱ្យជឿ! ពពែចម្លែក ១ក្បាល កើតមកភ្លាមនាំលាភនាំជ័យជួយឱ្យជីវិតម្ចាស់ផ្លាស់ប្ដូរពីតោកយ៉ាកមកប្រសើរឡើង 

BY
autoadmin
May 26, 2022

អ្នកស្រី Malai Chupralom អាយុ ៥២ឆ្នាំ នៅខេត្ត Uthai Thani ដែលជាម្ចាស់ពពែជាងមួយរយក្បាលបានលាតត្រដាងថា ” មានកូនពពែញី ១ក្បាលអាយុទើបតែ ១ខែ បានជួយផ្លាស់ប្ដូរជីវិតគ្រួសាររបស់គាត់បានច្រើន។ ពពែនោះមានឈ្មោះថា «ចាវ ក្លួយហម» កើតមកចម្លែកដោយមានត្រចៀកខ្លីម្ខាង វែងម្ខាង ខុស​គេ ហើយចាប់តាំងពីគាត់ចិញ្ចឹមពពែបាន ៣ឆ្នាំមក គាត់មិនដែលឃើញកូនពពែបែបនេះឡើយ “។  

អ្នកស្រី ម៉ាឡៃ បន្តទៀតថា ក្លួយហមជាពពែដែលចេះស្រលាញ់ និងចេះស្តាប់ម្ចាស់ វាមានឪពុកឈ្មោះ ចៅ សាប និងម្តាយឈ្មោះ ជូលី។   ក្លួយហម មានបងប្អូនភ្លោះតែត្រូវបានស្លាប់ពេលកើតមក ។ លោកស្រីម៉ាឡៃ បានបន្តទៀតថា តាំងពីពពែក្លួយហម នេះកើតមកជីវិតក្នុងគ្រួសារនាងតែងប្រសើរឡើងរហូត ប្រៀបដូចពពែមួយក្បាលនេះនាំលាភនាំជ័យមកអោយរហូត ពីជីវិតដ៏យ៉ាប់តោកយ៉ាក ពេលនេះក៏ប្រសើរឡើង។ លោកស្រីបាននិយាយជាមួយសមាជិកក្នុងគ្រួសារថា «ចាវ ក្លួយហមកើតមកជាពពែដ៏ចម្លែក លោកស្រីប្តេជ្ញាថានឹងចិញ្ចឹមវារហូតដល់ជីវិតចុងក្រោយ បើទោះជាមានគេអោយតម្លៃរាប់មុឺនដុល្លារក៏មិនលក់ដែរ៕

អត្ថបទ៖ Bee

ប្រភព៖ khaosod

Share This Post: