នេះជារឿងដំបូង ដែលលោក Bill Gates បានធ្វើក្រោយពេលគាត់មានលុយរាប់រយលានដុល្លារក្នុងឆាកជីវិតរបស់លោក
លោក Bill Gates គឺជាអគ្គនាយកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីលំដាប់ទី ២ លើពិភពលោក បើគិតត្រឹមខែវិច្ឆិកាឆ្នាំ ២០១៨ នេះ។ កន្លងមកប្រវត្តិ គំនិត បទពិសោធណ៍ និងទម្លាប់របស់គាត់ជាច្រើន ត្រូវបានគេយកបង្ហាញជាសាធារណៈ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយអាចយកមកធ្វើការសិក្សា និងធ្វើជាគំរូតាម។ យ៉ាងណាក្តីនៅមានរឿងមួយទៀត ដែលមនុស្សគ្រប់គ្នាប្រហែលជាមិនទាន់បានដឹងទេនោះថា តើលោក Bill Gates បានធ្វើអ្វីមុនគេនៅពេល ដែលគាត់មានលុយ ៣៥០ លានដុល្លារលើកដំបូងក្នុងជីវិតរបស់គាត់?
បើតាមសារព័ត៌មាន CNBC បានចុះផ្សាយថា លោក Bill Gates មានលុយ ៣៥០ លានដុល្លារលើកដំបូងបំផុតនៅក្នុងឆ្នាំ ១៩៨៦ ហើយភ្លាមៗ ក្រោយពេលដែលគាត់ទទួលបានលុយទាំងនោះគឺគាត់បានយកលុយទៅសងបំណុលចំនួន ១៥០,០០០ ដុល្លារ ដែលបំណុលនោះគាត់បានជំពាក់គេមុនពេលគាត់ក្លាយជាអ្នកមាន។ តាមរយៈបទពិសោធន៍នេះគេអាចរៀនសូត្របានថា លោកអ្នកគួរតែព្យាយាមសងបំណុលរបស់គេឲ្យអស់នៅពេល ដែលអ្នកមានលុយភ្លាម ព្រោះពេលខ្លះពេលអ្នកមានលុយហើយតែមិនព្រមសងគេ អ្នកអាចនឹងភ្លេចខ្លួនចាយលុយទាំងនោះអស់ ហើយបំណុលនៅតែជាបំណុលដដែល៕
អត្ថបទ៖ ភក្តី
ប្រភព៖ cnbc