ខ្មែរណូត

ស្វែងរក

  • សង្គម

    ព័ត៌មានថៃចុះផ្សាយព្រោងព្រៀត ក្រោយ YouTuber ខ្មែរម្នាក់បង្ហោះវីដេអូ យកស្បែកជើងមកជ្រលក់អំបិលម្ទេសហើយហូប

    BY autoadmin May 27, 2022
    ព័ត៌មានថៃចុះផ្សាយព្រោងព្រៀត ក្រោយ YouTuber ខ្មែរម្នាក់បង្ហោះវីដេអូ យកស្បែកជើងមកជ្រលក់អំបិលម្ទេសហើយហូប

    ថៃ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយជាព័ត៌មាននៅប្រទេសថៃ ក្រោយបុរសនារីជនជាតិខ្មែរមួយគូបានថតវីដេអូ «ទទួលទានស្បែកជើងផ្ទាត់ជ្រលក់អំបិលម្ទេស» បង្ហាញជូនដល់អ្នកគាំទ្រដែលបានសំណូមពរអោយធ្វើ Challenge មួយនេះ។ ក្រោយពីវីដេអូខាងលើបានផុសចូលទៅក្នុងសង្គមអនឡាញ ហាក់បីដូចជាទទួលបានការគាំទ្រ និងរិះគន់ផងដែរ។

    ដោយកន្លងមកតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Jin Su តែងថតវីដេអូបង្ហាញអំពីការទទួលទានរបស់ចម្លែកៗជាច្រើនដូចជា៖ ម្រះឆៅ ត្រប់ ស្ពៃក្តោម ដូង ល្ពៅ រឺម្នាស់ ទាំងដែលមិនបានបករឺចិតសំបកចេញជាមួយនឹងអំបិលម្ទេស។ ដោយថ្មីៗនេះ គណនី Jin Su បានបង្ហោះវីដេអូ ទទួល Challenge ពីអ្នកគាំទ្រ គឺការ«ទទួលទានស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេស» ប៉ុន្តែនៅក្នុងឃ្លីបវីដេអូនេះដែរក៏មានអក្សរបញ្ជាក់ប្រាប់ថា «ការទទួលទាននៅក្នុងវីដេអូខាងលើនេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះហាមត្រាប់តាមដាច់ខាត»។

    វីដេអូឃ្លីបមួយនេះ បានក្លាយជាប្រធានបទដ៏ពេញនិយម ដែលមានអ្នកចូលមើល 20 លានដង ជាង 1.3 ម៉ឺននាក់ចូលចិត្ត (like) បូករួមទាំងអ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបាននាំគ្នាចូល Comment ថែមទាំងមានមនុស្ស​ជា​ច្រើន​បាន​ឲ្យ​នាង​ជ្រលក់​ទឹក​ម្ទេស និង​របស់​ប្លែក​ៗ​ដូច​ជា កង្ហារ ខោអាវ ស្ករ ម្រេច ឥដ្ឋ ថ្ម ឬ​សំបកកង់ ជាដើម។  យ៉ាង​ណា​មិញ ឃ្លីប​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​មិន​សើចនោះទេ ថែមទាំង​សំណូមពរអោយនាង​ឈប់​ញ៉ាំ​អ្វី​ដែល​មិន​មែន​ជា​អាហារ។ អ្នក​ខ្លះ​ថា​វា​ជាទង្វើ​មិន​សមរម្យ ព្រោះ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កុមារ និង​​យុវជន​អាច​នឹង​​យក​តម្រាប់​តាមបាន ចំណែកឯក្រុមអ្នកគាំទ្រក៏បានសុំ​ឱ្យ​នាង​ត្រឡប់​ទៅ​រក​មាតិកា​ធ្វើ​ម្ហូប​ឬ​បរិភោគ​ផ្លែ​ឈើ​ដូច​ជា​ធម្មតា​វិញ៕

    អត្ថបទ៖  Bee

    ប្រភព៖ sanook

    Share This Post: