សង្គម

ថៃ៖ ស្ត្រីចិត្តសឿង តាមរកប្តីនៅផ្ទះមិត្តភក្តិមិនឃើញ ខឹងចិត្តចាក់សាំងដុតផ្ទះនោះតែម្តង

BY
autoadmin
May 29, 2022

ថៃ៖ កាលពីយប់ថ្ងៃទី ២៦ ឧសភា តាមប្រភពព័ត៌មានបានអោយដឹងថា មានអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅឯ Jomtien Soi 3 ឃុំ Nong Prue ស្រុក Bang Lamung ខេត្ត Chonburi ។ ក្រោយពីសមត្ថកិច្ចនៃប៉ុស្តិ៍ Pataya បានទំនាក់ទំនងទៅកាន់មន្រ្តីសង្គ្រោះគ្រោះមហន្តរាយដីធ្លី ដើម្បីដឹកនាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​ពិនិត្យនៅ​កន្លែង​កើត​ហេតុ ដោយគេ​ឃើញ​ក្រុម​ប្រជាពលរដ្ឋ​ជម្លៀស​ខ្លួន​រត់​គេច​ខ្លួនចេញ​ពីក្នុងផ្ទះ។ ពេល​ចុះ​ពិនិត្យ​ឃើញ​ថា ផ្ទះដែលបានសង់ពីស័ង្កសី ត្រូវបាន ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បានចូល​អន្តរាគមន៍រហូតភ្លើង​បាន​រលត់​ទៅ​វិញ ។ តាម​ការ​ពិនិត្យ​ឃើញ​ថា ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ត្រូវ​ភ្លើង​ឆាប​ឆេះ​ស្រុង។

ជាមួយគ្នានេះ តាម​ការ​សាកសួរ អ្នកស្រី ប៉ារី ឆាត អាយុ​៣៣​ឆ្នាំ ឱ្យ​ដឹង​ថា ខណៈ​កំពុង​ដេក​ក្នុងផ្ទះ​ជាមួយ​កូន​២​នាក់ រូបគាត់បានឃើញ​ស្ត្រី​ម្នាក់​ដើរ​ចូល​ផ្ទះ​កាន់​ដប​សាំង ក្រោយមក​ក៏​ស្រែក​ហៅប្តី​ដែល​ធ្លាប់មកផ្ទះនេះដែលជាផ្ទះមិត្តភក្កិជាប្រចាំ ប៉ុន្តែបែរជាមិនជួបទៅវិញ ទើបមួម៉ៅរួចក៏ប្រើសាំងដុតផ្ទះ មុននឹងរត់គេចខ្លួនបាត់ស្រមោល។ ចំណែកលោកស្រី ប៉ារី ឆាត ឃើញដូចនេះក៏តាំងស្មារតីរួចបាននាំកូនអាយុ ៨ឆ្នាំ រត់ចេញក្រៅ ព្រមទាំងស្រែកហៅអោយគេជួយ។

យ៉ាងណាមិញវរសេនីយ៍ឯក ដែលជាអ្នកកាន់រឿងក្តីនេះជាមួយ​ក្រុម​ស៊ើបអង្កេត​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​ ត្រៀម​ខ្លួន​សួរនាំសាក្សី មុន​នឹង​តាម​ចាប់​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

អត្ថបទ៖ Bee

ប្រភព៖thaich8

Share This Post: