សង្គម

អេដមីន ជីងចក់ ឡាំប៉ាថាទ្រព្យរបស់ខ្លួនប្រមាណ ៥៧ម៉ឺនដុល្លារត្រូវបាន អតីតភរិយារៀបគម្រោងលេបយកអស់

BY
Khmernote Media
July 4, 2022

រឿងរ៉ាវអ្នកអធិប្បាយបាល់ទាត់ល្បីឈ្មោះមួយដែលគេស្គាល់ថាជា អេដមីនចក់ និងភរិយាជាអ្នកលក់ឡេល្បីឈ្មោះដូចគ្នាគឺអ្នកមេម៉ាយកូនមួយ ទ្រិញ ផល្លា បានកើតជាជម្លោះលើកទី២ រហូតហែកហួរគ្នាពេញបណ្តាញសង្គម ដោយអ្នកនាង ផល្លា បានចោទលោក ចក់ ថាប្រើអំពើហឹង្សារលើរូបនាងរហូតរលូតកូន។ ករណីនេះដែរអ្នកនាង ទ្រិញ ផល្លា បានអញ្ជើញអ្នកសារព័ត៌មាន ធ្វើសន្និសិទកាសែតមួយ ដោយបញ្ជាក់ថានាងបានប្តឹងលោកចក់ រួចហើយរង់ចាំមើលផ្លូវច្បាប់ជួយដោះស្រាយនាងតែប៉ុណ្ណោះ។

ក្នុងនោះដែរស្រាប់តែថ្មីៗនេះ អេដមីន ចក់បានទម្លាយសារនៅលើបណ្តាញាសង្គម Facebook ថា៖ “លុយទឹកដោះ ១១មុឺនដុល្លារ​ ចិញ្ចៀនរៀបការ ៥មុឺនដុល្លារ លក់ឡានពីរគ្រឿងប្រហែល ១០មុឺនដុល្លារ​ លុយធ្វេី BA NNP ប្រហែល ១០មុឺនដុល្លារ សុីដាច់លុយប្តីទិញផ្ទះរួមគ្នា ចិញ្ចៀនពេជ្រប្តី ខ្សែករប្តី នាឡិការពេជ្រប្តី….សរុបជាទឹកប្រាក់ ៥៧មុឺនដុល្លារ និងឥវ៉ាន់ដែលមានតម្លៃជាច្រេីនទៀត ប្រមូលទុកទាំងអស់​”។ មហាជនរង់ចាំមើលថាតើរវាងអ្នកទាំង២នឹងទៅជាយ៉ាង៕

Share This Post: