ខ្មែរណូត

ស្វែងរក

  • សង្គម

    សាំងឡើងថ្លៃពេក! សិស្សសាលាថៃម្នាក់ ប្តូរមកជិះដំរីទៅរៀនជំនួសវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសាលារៀន

    BY autoadmin July 17, 2022
    សាំងឡើងថ្លៃពេក! សិស្សសាលាថៃម្នាក់ ប្តូរមកជិះដំរីទៅរៀនជំនួសវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសាលារៀន

    តាមរយៈអ្នកលេង TikTok ដែលមានឈ្មោះថា @Ole FcThailand បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញពី ក្មេងស្រីម្នាក់ជិះលើខ្នងដំរី ហាក់បីដូចជាស្គាល់គ្នា និងស្និទស្នាលគ្នាច្បាស់ណាស់អញ្ចឹង ធ្វើ​ឱ្យ​អ្នកនិយម​លេង​អ៉ីនធឺណិត​ដែលបានមើល​ឃ្លីបហើយ ពួក​គេ​ដូចជា​អារម្មណ៍​សប្បាយ​រីក​រាយ​រួម​ជា​មួយ​នឹង​ក្មេងស្រីម្នាក់នេះដែរ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា ដំរីនេះមានឈ្មោះ អូឡេ ជាដំរីភេទឈ្មោល អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ដំរីខាងលើមានឈ្មោះថា Wisanchon Yongram អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុក Satueuk ខេត្ត Buriram ដោយម្ចាស់ដំរីរូបនេះបានរៀបរាប់ថា ខ្លួនជាម្ចាស់ដំរីដល់ទៅ ៤ក្បាល ដែលមានឈ្មោះដូចជា ដំរីទី១ឈ្មោះ Veasna ភេទញី អាយុ២២ឆ្នាំ ដំរីទី២ មានឈ្មោះថា ង៉ាមឆូក ភេទឈ្មោល អាយុ ៤ឆ្នាំ (កូនរបស់ Veasna) ដំរីទី៣ឈ្មោះ ង៉ាម តា ភេទញី អាយុ២ខែ (កូនរបស់Veasna) និងដំរីទី៤ ឈ្មោះ អូឡេ (Ole) មានភ្លុក អាយុ២៥ឆ្នាំ។ កាលពីមុននោះ ដំរី​នេះត្រូវ​បាន​គេ​នាំ​ទៅ​តាំង​ពិព័រណ៍​ទេសចរណ៍​នៅ​ជំរុំដំរី​ខេត្ត​អយុធ្យា ប៉ុន្តែក្រោយ​ប្រឈម​នឹង​បញ្ហា​ការរីករាលដាលនៃមេរោគកូវីដ-១៩ ដូច្នេះ​ហើយ​គាត់​ក៏បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ស្រុក Satuk ខេត្ត Buriram វិញ។

    ចំណែក​ក្មេង​ស្រី​ក្នុង​ឃ្លីប​នោះ​មានឈ្មោះថា Pupae អាយុ ១១​ឆ្នាំ ជា​កូន​ស្រី​បង្កើត​របស់​ខ្លួន ហើយ Ole ​ស្គាល់ Pupae ដោយសារតែលោកតែង​យក​កូន​ស្រី​ទៅ​អោយចំណីដំរី និងតែងតែងូតទឹកអោយដំរីតាំងពីពេលកូនស្រីនៅក្មេង រហូតដល់អាយុ ៦ឆ្នាំ។ Pupae អាចឡើងលើខ្នងរបស់ Ole បានដោយខ្លួនឯង។ ចំណែកប្អូន Patcharapha ឬ Nong Pupae Yongram បានរៀបរាប់បន្តថា៖ «ប្អូន​មាន​ទំនាក់ទំនង​ជិតស្និទជាមួយ​ដំរី Ole តាំង​ពី​ប្អូន​នៅ​ក្មេង លុះធំឡើងប្អូនក៏មានបំណងចង់ក្លាយជាពេទ្យសត្វ ដើម្បីជួយសង្គ្រោះដំរី។ ចំណែកការ​ជិះ​ដំរី​ទៅ​សាលា​សំរោង​ភី​ម៉ាន់​ ដែលមានចម្ងាយ​ជិត ​៥០០​ម៉ែត្រដែលបាន​បង្ហាញ​ក្នុង​ឃ្លី​ប​នោះ ដោយសារតែប្រេងសាំងមានតម្លៃថ្លៃ ទើបប្អូនចង់ជិះដំរីមករៀនជំនួសវិញ ហើយពីដំបូងនោះដែរ គ្រូ និង​មិត្តភ័ក្តិ​នៅសាលាក៏​មាន​ការ​ភ្ញាក់ផ្អើលដូចគ្នាដែរ៕

    អត្ថបទ៖ Bee
    ប្រភព៖ sanook

    Share This Post: