ហេតុតែចង់ប្លែក គូស្វាមីភរិយាបរទេស មួយគូថតរូប Pre-Wedding នៅកណ្ដាលផ្លូវ រោទិ៍ឡាន និងបង្ហុយផ្សែងពេញផ្លូវ ត្រូវគេរិះគន់យ៉ាងខ្លាំង
- BY
- autoadmin
- July 20, 2022
ក្លាយជាប្រធានបទដ៏ល្បីមួយនៅក្នុងពិភពអនឡាញម្តងទៀត បន្ទាប់ពីគណនី Twitter @RedSkullxxx ដែលបានបង្ហោះវីដេអូឃ្លីប បង្ហាញពីទិដ្ឋភាព Pre-Wedding របស់កូនកំលោះ និងកូនក្រមុំមួយគូ ដែលថតរូបនៅកណ្តាលផ្លូវធំ ហើយក្នុងឃ្លីបនោះដែរ ផ្លូវនោះក៏ត្រូវបានបិទដើម្បីមិនឲ្យរថយន្តផ្សេងធ្វើដំណើរឆ្លងកាត់។ ជាមួយគ្នានេះដែរ ពួកគេក៏យករថយន្តភីកអាប់ជាច្រើនគ្រឿងមកចតកណ្តាលផ្លូវ រួមជាមួយនឹងការបង្កើតបរិយាកាសជុំវិញដោយបញ្ឆេះឡានរោទិ៍ទ្វេដង ដើម្បីបង្កើតផ្សែងចេញមកដែលមើលទៅហាក់ដូចជា ប្រើទឹកកកស្ងួត (Dry Ice) ឬម៉ាស៊ីនផ្សែង ដើម្បីបង្កើតរូបភាពដូចទៅនឹងដុំពពក។
គួរបញ្ជាក់ឱ្យដឹងផងដែរថា បន្ទាប់ពីឃ្លីបវីដេអូនោះបានចែករំលែកតៗគ្នាទៅបណ្តាលអោយអ្នកនិយមលេងអ៉ីនធឺណេតនាំគ្នាចូលទៅសម្តែងការរិះគន់យ៉ាងចាស់ដៃ ដោយភាគច្រើននៃការរិះគន់នោះ គឺពាក់ព័ន្ធទៅនឹងទង្វើរបស់គូស្វាមីភរិយាមួយគូនេះ ក៏ព្រោះគេមើលឃើញថាវា ជាការបង្កបញ្ហា ឬផលរំខានដល់អ្នកដទៃ ដោយការបំពងសំឡេងរំខាន ការបំពុលដោយផ្សែង និងមានបញ្ហាចំពោះអ្នកប្រើប្រាស់រថយន្តដែលប្រើផ្លូវសាធារណៈដែលត្រូវបិទសម្រាប់ថត Pre-Wedding នៅពេលនោះ៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






