សង្គម

គួរឲ្យសរសើរ! លោកនាយកវិទ្យាល័យហ៊ុនសែនឃ្លាំងលើ ខេត្តព្រះសីហនុ បានរៀបចំឱ្យជាងមកកាត់សក់សិស្សប្រុសដល់សាលារៀន ដើម្បីឲ្យសិស្សមានគំរូម៉ូតសក់ដូចៗគ្នា

BY
Khmernote Media
July 20, 2022

ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពី មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា «លោកនាយកវិទ្យាល័យហ៊ុនសែនឃ្លាំងលើ បានរៀបចំឱ្យជាងកាត់សក់ មកកាត់សក់សិស្សប្រុសដល់សាលារៀន ដើម្បីឲ្យសិស្សមានគំរូម៉ូតសក់ដូចៗគ្នា។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ សូមអរគុណ និងកោតសរសើរ ដល់គណៈនាយក និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់រៀបចំផែនការ ផ្សព្វផ្សាយ អនុវត្តតាម “សេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន របស់ក្រសួងអប់រំ យុវជន និងកីឡា” ដែលមន្ទីរអប់រំ យុវជន និងកីឡា បានធ្វើការផ្សព្វផ្សាយកន្លងមក និងសូមពង្រឹងអនុវត្តបន្តទៀត»៕

Share This Post: