សង្គម

រំភើបជំនួស! ហេតុតែស្រលាញ់ចៅលោកតាជនជាតិថៃវ័យ ៨៦ឆ្នាំសុខចិត្តជិះឡានរាប់ម៉ោង ដើម្បីមកចូលរួមកម្មវិធីបញ្ចប់ការសិក្សាចៅស្រី

BY
autoadmin
July 25, 2022

ថៃ៖ ជាការពិតណាស់ឳពុកម្តាយ និងលោកតាលោកយាយតែងរមែងទន្ទឹងរង់ចាំថ្ងៃដ៏ពិសេសរបស់កូនចៅគ្រប់រូបនេះមកដល់ នោះគឺថ្ងៃដែលលោកបានឃើញកូនចៅរៀនចប់ទទួលសញ្ញាបត្រ ព្រមជាមួយនិងអារម្មណ៍ដ៏រំភើបរីករាយ។ ដូចទៅនឹងហេតុការណ៍ដ៏គួរអោយរំភើប មួយដែលក្លាយជាប្រធានបទដ៏ពេញនិយមមួយនៅលើបណ្ដាញសង្គម បន្ទាប់ពីអ្នកប្រើប្រាស់កម្មវិធី TikTok ម្នាក់ដែលមានឈ្មោះថា anyanee5 បានបង្ហោះវីដេអូឃ្លីបដ៏គួរឲ្យស្រលាញ់របស់លោកតាអាយុ ៨៦ឆ្នាំ ដែលចង់មកចូលរួមកម្មវិធីទទួលសញ្ញាបត្ររបស់ចៅស្រី រហូតដល់គាត់យល់ព្រមជិះឡានពីខេត្ត ខន កែន ដែលមានរយៈពេលដល់ទៅ ៥ម៉ោង ដើម្បីតែមកចូលរួមព្រឹត្តិការណ៍ដ៏ពិសេសនេះ។

តាមរយៈការបង្ហោះបានសរសេរថា «ពិតជាមើលទៅក្តីសុខខ្លាំងៗ ដែលលោកតាអាយុ ៨៦ឆ្នាំ ដើរស្ទើរតែមិនរួចក៏នៅតែចង់មក ហើយ គឺមកអោយទាល់តែបាន ទោះលោកជម្ងឺទឹកនោមផ្អែម ត្រូវស្ពាយថ្នាំមកតាមខ្លួនក៏ដោយ ក៏នៅតែមកម្មវិធីទទួលសញ្ញាបត្រចៅ ដោយក្ដីស្រលាញ់ពេញបេះដូង”។

យ៉ាង​ណា​មិញ បន្ទាប់​ពី​ឃ្លីប​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ មាន​អ្នក​លេង​អ៉ីនធឺណិត​ជា​ច្រើន​បាន​បញ្ចេញ​មតិ (Comments) ដោយ​សរសើរ​ទៅលើការ​តាំង​ចិត្ត​របស់​លោកតា​ ក្នុងការយល់ព្រមអង្គុយក្នុងឡានរយៈពេល ៥ ម៉ោងដើម្បីអបអរសាទរចៅស្រី ព្រមទាំងនាំគ្នាជូនពរដល់លោកតាអោយមានសុខភាពល្អ នៅជាមួយចៅឱ្យបានយូរតទៅទៀត៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: