ដល់កហើយ! ចូលបន្ទប់ទឹកស្ងាត់ៗ អីប្រយ័ត្នផង! យុវជនម្នាក់ប៊ិះចប់នៅបន្ទប់ទឹកផ្សារទំនើប ព្រោះពួករោគចិត្ត
ជារឿងមួយដ៏គួរឲ្យហួសចិត្ត និងប្រុងប្រយ័ត្នចំពោះករណីយុវជនមួយរូប ដែលបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលបានជួបផ្ទាល់តែម្ដង។ ជាក់ស្ដែង យុវជនរូបនេះ បានជួបនឹងមនុស្សរោគចិត្តនៅក្នុងបន្ទប់ទឹកផ្សារទំនើបមួយកន្លែង។ ដោយសារតែគ្មានមនុស្ស និងបរិយាកាសស្ងាត់ផង ស្រាប់តែជនរោគចិត្តរូបនេះ ប្រើល្បិចអូសទាញរូបគេចូលទៅក្នុង រួចលូកលាន់ និងប្រើសម្តីរោគចិត្តដាក់តែម្ដង។ ជាសំណាងល្អ លោកចេះបដិសេធ និងរត់រួចខ្លួនទាន់។
យោងតាមគណនីហ្វេសប៊ុករបស់យុវជនរូបនេះមានឈ្មោះ ណៃ សុវីលលី បានបង្ហោះសារឲ្យដឹងថា៖ «រឿងបានជួបផ្ទាល់លើកទីមួយក្នុងជីវិត។ ធ្លាប់តែឮស្រីៗនិយាយតែលូវបានស្គាល់រសជាតិFirst handed ។ ថ្ងៃមិញខ្ញុំទៅមើលរឿង Mortal Engines ម្នាក់ឯងម៉ោង2:30pmនៅMajor Aeon1។ ហើយម៉ោង4:40pmរឿងក៏ចប់ហើយខ្ញុំក៏ចេញមកបន្ទប់ទឹកជាន់ទីមួយជិតហាងOpticព្រោះToiletជាន់រោងកុនមនុស្សច្រើនពេក។ បន្ទប់ទឹកប្រុសជាន់នឹងស្ងាត់មែនមានមនុស្ស៣នាក់គត់ ពូម្នាក់នោះ ខ្ញុំ ហើយនិង បុរសអាយុខ្ទង់30ជាង ពាក់អាវយឺតសរ ស្លៀកពាក់ស្អាតបាត ពាក់Apple Watchទៀត ទាស់តែគាត់រៀងស្គម ហើយស្លេកបន្តិច។ ពេលនោះពូម្នាក់នោះក៏ដើរចេញពីToilet ហើយខ្ញុំក៏ទៅតាមគាត់ដែរ។ ស្រាប់តែពេលនោះអាប៉ិពាក់អាវសរ ក៏ស្ទុះមកចាប់ដៃខ្ញុំហើយនិយាយតិចៗថា ឲខ្ញុំជួយរឹតទ្រូងឲគាត់បន្តិច ព្រោះគាត់មើលរឿងខ្មោចហើយភ័យខ្លាំង។ ខ្ញុំក៏សង្ស័យក្នុងចិត្តថា”អាគាត់នេះអត់ស្រួលទេ” តែដោយឃើញគាត់ស្លេកមែន ខ្ញុំភាំងផង ឆ្ងល់ផងក៏តាមគាត់មកកន្លែងលាងដៃវិញ។ ពេលមកដល់ អាអែងនេះខំរិតទ្រូងឲគាត់ដោយគិតថា”ប្រុសគ្នាឯងទេ ជួយគាត់តិចទៅ”។
![]()
ស្រាប់តែគាត់និយាយថា “មែនធ្វើចឹងទេអូន” ហើយក៏ស្ទុះយកដៃមកច្របាច់Nipplesឯង ហើយថា ”ធ្វើចេសបានស្រួល” ហើយលេងទឹកមុខទៀត! ភ្លាមៗនោះក្នុងចិត្តញុមគិតភ្លាម ”ចុមអាប៉ិនេះធ្វើស៊ីហើយតានេះ” ក៏វៀសដៃគាត់ចេញហើយប្រាប់ថា “បងញុមធ្វើចឹងអត់កើតទេ សំទោសបងរកអ្នកផ្សេងជួយទៅ”។ ហើយក៏ព្យាយាមដើរចេញពីToilet។ តែគាត់មិនសុខចិត្តទៀត! ក៏ស្ទុះមកចាប់ដៃខ្ញុំជាប់ហើយថា «កុំអាលទៅណា ជួយបងតិចសិន!” ខ្ញុំទាំងសើចហួសចិត្តផង ទាំងខ្ពើមផង ក៏រុញគាត់ចេញហើយរត់ចេញពីបន្ទប់ទឹកនោះ ហើយក៏បានរួចខ្លួនទៅ។ ហើយនៅខាងក្រៅស្ងាត់ទៀត។ ចឹងហើយសូមប្រយ័ត្នប្រយែងទាំងអស់គ្នាជាពិសេសស្រីៗ។ Bodiansអាលូវមានមនុស្សប្លែកៗ ថ្មីរហូតស្លៀកពាក់ស្អាតបាត តែមើលអត់ដឹងថា គាត់រោគចិត្ត? ស្មារតីមិនគ្រប់? ខ្ទើយបិសាច? រឺ គាត់អត់ស្រួលខ្លួនពិតមែនទេ។តែខ្ញុំដឹងតែម្យ៉ាងទេគឺអាប៉ិនេះ K’loung JM។ ប្រុសក៏វាមិនលើកលែងដែរ។ ប្រុងតប់10-20ដៃហើយតែក្នុងនឹងអត់មានCameraមិនស្រួលខុសឯងទៀត»។ យ់ាងណាមិញ ក្រោយពេលមានការចែករំលែក តាមរយៈការខមិនក៏បានឲ្យដឹងថានេះ មិនមែនជាលើកទី១ ឡើយ ដោយសារតែមានមនុស្សជាច្រើន ដែលបានជួបប្រទះករណីនេះនៅកន្លែងដដែល ជាពិសេសក្នុងពេលដែលស្ងាត់គ្មានមនុស្ស៕

