ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រពន្ធដើមចិត្តល្អបើកចិត្ត ឲ្យប្តីយកប្រពន្ធ៣នាក់បន្ថែមទៀត ហើយអបអរសាទរប្តីថែមទៀត

    BY Khmernote Media December 7, 2018
    ប្រពន្ធដើមចិត្តល្អបើកចិត្ត ឲ្យប្តីយកប្រពន្ធ៣នាក់បន្ថែមទៀត ហើយអបអរសាទរប្តីថែមទៀត

    ថៃ៖ រឿងរ៉ាវរបស់បុរសថៃម្នាក់ ដែលមានប្រពន្ធស្អាតៗដល់ទៅ៤នាក់ បានកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកប្រើប្រាស់បណ្តាញសង្គមទាំងនៅក្នុងប្រទេសថៃ​ និងប្រទេសមួយចំនួននៅតំបន់អាស៊ីទៀតផង។ មានមហាជនជាច្រើនឆ្ងល់ថា តើហេតុអ្វីបានជាស្រ្តីជាប្រពន្ធដើមមានចិត្តទូលាយម្ល៉េស ដែលអនុញ្ញាតឲ្យប្តីរបស់ខ្លួនយកប្រពន្ធរហូតដល់៣នាក់​បន្ថែមទៀត? បើយោងតាមសារដែលគេទទួលបានពីស្រ្តីជាប្រពន្ធដើមដែលមានឈ្មោះថា Waraphon Pruksawa បានឲ្យដឹងថា នាងមិនបានខឹង ឬអន់ចិត្តជាមួយនឹងប្តីរបស់នាងនោះទេ ផ្ទុយទៅវិញនាងបែជាមានអារម្មណ៍ថា មានមោទកភាពចំពោះប្តីទៅវិញ។

    នាងបានបន្តថា មុនពេលប្តីរបស់នាងសម្រេចយកប្រពន្ធបន្ថែមទៀត ប្តីតែងសូមការអនុញ្ញាតពីគាត់ជានិច្ច ហើយទាល់តែនាងយល់ព្រមសិន ទើបបុរសជាប្តីនោះហ៊ានយកប្រពន្ធបន្ថែមទៀត។ នាងបន្តទៀតថា សុខចិត្តឲ្យប្តីមានប្រពន្ធដូចនេះគឺល្អជាងគាត់លួចទៅរកស្រីនៅខាងក្រៅដែរ។ ចុងក្រោយនាងបានបញ្ជាក់ថា ក្រុមគ្រួសាររបស់នាងស្រុះស្រួលគ្នា និងរស់នៅជាមួយយ៉ាងសប្បាយរីករាយ ហើយប្តីរបស់នាងក៏ចែកសេចក្តីស្រលាញ់ និងយកចិត្តទុកដាក់លើប្រពន្ធទាំងអស់ដូចៗគ្នាដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay