ខ្មែរណូត

ស្វែងរក

  • សង្គម

    រំភើបណាស់! ពេលឃើញយុវជនយុវតីជាច្រើនមានចំណាប់អារម្មណ៍នឹងការអានសៀវភៅ ឈរតម្រង់ជួររង់ចាំយកសៀវភៅដែលចែកជូនឥតគិតថ្លៃ (មានវីដេអូ)

    BY Khmernote Media December 7, 2018
    រំភើបណាស់! ពេលឃើញយុវជនយុវតីជាច្រើនមានចំណាប់អារម្មណ៍នឹងការអានសៀវភៅ ឈរតម្រង់ជួររង់ចាំយកសៀវភៅដែលចែកជូនឥតគិតថ្លៃ (មានវីដេអូ)

    ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានអនុញ្ញាតឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំចែកសៀវភៅដោយមិនគិតថ្លៃជូនដល់សាធារណ:ជន​ ដែលពិធីចែកនេះ​ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីតាំងពិព័ណ៍សៀវភៅកម្ពុជាលើកទី៧ ដែលនឹងប្រារព្វធ្វើនៅក្នុងបរិវេណបណ្ណាល័យជាតិ ក្រុងភ្នំពេញ។

    គេសង្កេតឃើញថាមានយុវជនយុវតី និងពុកម៉ែបងប្អូនដែលជាអ្នកនិយមក្នុងការអានសៀវភៅបានធ្វើការរង់ចាំ តម្រង់ជួរ ដើម្បីទទួលបាននូវសៀវភៅដែលបានកំពុងចែកជូនដោយឥតគិតថ្លៃ។ ការចែកសៀវភៅនឹងបន្តចែកសៀវភៅនៅថ្ងៃទី០៨​ និងទី០៩​ ខែធ្នូ​ ឆ្នាំ២០១៨​ បន្តទៀត​ ដោយព្រឹកនឹងចាប់ផ្តើមចែកពីម៉ោង​ ៨:០០​ ដល់ម៉ោង១១:៣០នាទី​ និងរសៀលចាប់ពីម៉ោង១៣:០០​ ដល់ម៉ោង១៧:០០។

    គួរបញ្ជាក់ថា​ សៀវភៅចំនួនបួនប្រភេទនឹងត្រូវចែកជូននោះរួមមាន៖​ សៀវភៅក្រមង៉ុយ សៀវភៅបណ្ឌិតអ៊ូ ចុង និងសៀវភៅស្រីហិតោបទេសភាគ១ ភាគ២ ដែលសុទ្ធតែជាសៀវភៅបែបអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត ទូន្មាន ប្រៀនប្រដៅ ជំនួយដល់ការអប់រំផ្នែកសីលធម៌ និងផ្តុំដោយទស្សនៈល្អៗនឹងចែកជូនបងប្អូនដែលនិយមអានសៀវភៅ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

    ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay