ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុមារាអភ័ព្វបានបែកលលាដ៍ក្បាលសន្លប់ជាង១ឆ្នាំ ដោយសារជួយម្តាយពីការចាប់រំលោភ​ ក្រោយមកក៏ស្លាប់ទៅវិញ ដោយសារ….

    BY Khmernote Media December 7, 2018
    កុមារាអភ័ព្វបានបែកលលាដ៍ក្បាលសន្លប់ជាង១ឆ្នាំ ដោយសារជួយម្តាយពីការចាប់រំលោភ​ ក្រោយមកក៏ស្លាប់ទៅវិញ ដោយសារ….

    រុស្ស៊ី៖ ក្មេងប្រុស ដែលបានជួយសង្គ្រោះម្តាយរបស់ខ្លួនពីបុរសម្នាក់ ដែលកំពុងព្យាយាមរំលោភគាត់ បានស្លាប់ក្រោយ​១៩ខែ បន្ទាប់ពីជនល្មើសវាយបំបែកក្បាល។ ក្មេងប្រុសដែលស្លាប់នេះមាន​ឈ្មោះថា Vanya Krapivin ធ្លាប់បានធូរស្រាលឡើងវិញ បន្ទាប់ពីការវះកាត់លលាដ៍ក្បាលរបស់គាត់កាលពី ខែឧសភា​ ឆ្នាំ២០១៧។ តែវាជារឿងគួរឱ្យសោកស្តាយបំផុតដែលក្រោយមកក្មេងប្រុសរូបនេះត្រូវបានឆ្លងជំងឺគ្រុនផ្តាសាយ​ និងបានស្លាប់ទៅវិញក្រោយបន្តព្យាបាលបាន២ខែ។ ក្មេងប្រុសរូបនេះត្រូវបានគេឱ្យដឹងថា មានអាយុ១៦ឆ្នាំ មកពីស្រុក Severodvinsk ភាគពាយព្យនៃប្រទេសរុស្សី។

    ក្នុងពេលកើតហេតុក្មេងប្រុសរូបនេះបានត្រលប់មកពីសាលារៀនជាធម្មតា បន្ទាប់មកក្មេងប្រុសម្នាក់នេះបានឃើញបុរសជាអ្នកជិតខាងបំរុងនឹងចាប់រំលោភម្តាយរបស់ខ្លួន ដែលមានឈ្មោះ Natalia Krapivina។ បុរសជាអ្នកជិតខាងម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Roman Pronin បានបង្ខំអោយម្ដាយរបស់ក្មេងប្រុសនេះរួមភេទជាមួយគាត់ ឃើញដូច្នេះកុមារា Vanya បានយកអាលតែទំងន់៣គីឡូក្រាម វាយលើបុរសម្នាក់នោះតែម្តង។ ប៉ុន្ដែភ្លាមៗនោះបុរសដៃដល់រូបនេះបានចាប់យកអាលតែ នឹងវាយទៅលើក្បាល Vanya ហើយបានរត់គេចខ្លួនដោយគិតថាគេទាំងពីរនាក់ម្តាយ និងកូនបានស្លាប់ហើយ។ ក្នុងហេតុការណ៍នេះ អ្នកជិតខាងផ្សេងទៀតក៏បានលឺសំឡេងស្រែករបស់ម្តាយកូនទាំងពីរ និងបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេល។

    បន្ទាប់ពីបានទទួលបានការវះកាត់ពីមន្ទីរពេទ្យ Vanya បានសន្លប់អស់រយៈពេល៩ខែ ខណៈពេលដែលម្តាយគាត់បានជាសះស្បើយឡើងវិញបន្ទាប់ពីត្រូវបានចាក់ចំនួន ២៧កាំបិត។ យ៉ាងណាមិញក្រុមគ្រូពេទ្យវះកាត់ត្រូវការវះយកខួរក្បាលរបស់ Vanya ដែលបានប៉ះទង្គិចជាមួយអាលតែចេញខ្លះ ហើយពិធីករក្នុងកម្មវិធីទូរទស្សន៌ដ៏ល្បីមួយឈ្មោះ Andrey Malkhov ក៏បានបង្កើតជាមូលនិធិដើម្បីទិញបន្ទះលោហៈសម្រាប់ប៉ះក្បាលដែលត្រូវបានវះកាត់ និងជួយចេញថ្លៃព្យាបាល ​រួមជាមួយថ្នាំពេទ្យផងដែរ។ បន្ទាប់ពីសន្លប់អស់រយៈពេលយ៉ាងយូរ Vanya បានដឹងខ្លួនមកវិញកាលពីខែមិថុនា ហើយ១ខែក្រោយមក Vanya ត្រូវបានបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាមួយកន្លែងនៅក្នុងទីក្រុងម៉ូស្គូ។ ក្រោយមកទៀតកុមារា Vanya បានឆ្លងជំងឺផ្ដាសសាយកាលពីខែតុលា និងបានស្លាប់ទៅវិញក្រោយពីរខែបន្ទាប់ ចំណែកម្តាយរបស់គាត់គឺមិនដែលបានមកមើលគាត់ទៀងទាត់ឡើយ ដោយសារគាត់យកលេសថាមិនអាចទ្រាំឃើញសភាពកូនបែបនេះបានទេ ដែលជាហេតុគាត់ទទួលបានការរិះគន់ជាច្រើន៕

    អត្ថបទ៖ វិជ្ជរ៉ា
    ប្រភព៖ sky

    Share This Post:
    MPO4D jitutoto mpo4d Mpoplay