សង្គម អន្តរជាតិ

ស្រីស្អាត influencer ជនជាតិចិនម្នាក់ ប្រឈមមុខនឹងផ្លូវច្បាប់ ដោយសារថតវីដេអូបរិភោគសាច់ឆ្លាមពណ៌ស

BY
autoadmin
August 3, 2022

ចិន៖ នារីជនជាតិចិនម្នាក់ ដែលជា influencer មានឈ្មោះថា Tizi (Tizi) បានបង្កើតការភ្ញាក់ផ្អើលមួយដោយបង្កើតវីដេអូឃ្លីបមួយបង្ហាញពីការទទួលទានត្រីឆ្លាមពណ៌សមួយក្បាល ដោយក្នុងនោះនាងបាននិយាយថា សាច់របស់វាទន់ណាស់ រហូតធ្វើអោយឃ្លីប​នេះ​ក្លាយ​ជា​វីដេអូ​ឃ្លីប​ដែល​មនុស្ស​ជា​ច្រើន​សម្រុក​ចូល​មើល​តាំង​ពី​ពាក់​កណ្តាល​ខែ​កក្កដា​មក។

ថ្មីៗ​នេះ នាង​ត្រូវបាន​ប៉ូលិស​នៅណាចុង​ ខេត្តស៊ីឈួន របស់ប្រទេសចិន បានអំពាវនាវឱ្យមានការស៊ើបអង្កេត និងកាត់ទោសទៅលើរូបនាង ដោយសារតែមានគេ​បញ្ជាក់​ថា ត្រី​ឆ្លាម​ដែល​ឃើញ​ក្នុង​ឃ្លីបវីដេអូនោះ វាគឺជាត្រីឆ្លាមពណ៌ស ដែលត្រូវបានគេចាត់ទុកថាជាប្រភេទសត្វហាមបរិភោគប្រភេទទីពីររបស់ប្រទេសចិន ដែលនៅឃ្លាតពីប្រភេទសត្វហាមបរិភោគតែមួយលេខរៀងតែប៉ុណ្ណោះ ហើយ​នាយកដ្ឋាន​នគរបាល​កំពុង​ពន្លឿន​ការ​សម្របសម្រួល​ជាមួយ​នាយកដ្ឋាន​ពាណិជ្ជកម្ម រួមទាំងនាយកដ្ឋានការពារសត្វព្រៃ ដើម្បីស៊ើបអង្កេតប្រភពចែកចាយនៃត្រីឆ្លាមនៅក្នុងឃ្លីប ដើម្បីពង្រីក និងបំបែកបណ្តាញជួញដូរសត្វខុសច្បាប់ និងអ្នកផ្គត់ផ្គង់ត្រីឆ្លាមពណ៌សដ៏អស្ចារ្យនេះដល់នារីដែលជា influencer នេះបន្តទៀត។

គួរបញ្ជាក់អោយដឹងផងដែតថា៖ ការដាក់ទណ្ឌកម្មសម្រាប់ការកាន់កាប់ត្រីឆ្លាមសអាចជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ ប៉ុន្តែមិនច្បាស់ទេថា តើនាង Tizi (Tizi) ជា influencer ដែលមានអ្នកតាមដានច្រើនជាង ៨ លាននាក់នឹងត្រូវផ្តន្ទាទោសឬយ៉ាងណា ដោយនាងបានបន្តនិងទទូចថានាងទទួលបានត្រីឆ្លាមដោយស្របច្បាប់ ដែល​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​៕

អត្ថបទ៖ Bee
ប្រភព៖ channelnewsasia

Share This Post: