ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីងាយៗ ៧ យ៉ាងជួយដោះស្រាយបញ្ហាឈឺពោះ និងទល់លាមក

    BY Khmernote Media December 18, 2018
    វិធីងាយៗ ៧ យ៉ាងជួយដោះស្រាយបញ្ហាឈឺពោះ និងទល់លាមក

    បញ្ហាឈឺពោះ និងទល់លាមក អាចកើតមានជារឿញៗ សម្រាប់អ្នកដែលមានទម្លាប់ញ៉ាំអាហារផ្តេសផ្តាសដែលមានខ្លាញ់ច្រើន ញ៉ាំថ្នាំពេទ្យច្រើន ឬពេលខ្លះបណ្តាលមកពីបញ្ហាស្ត្រេសផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះដោយវិធីងាយៗលោកអ្នកអាចសាកល្បង ធ្វើតាមការណែនាំខាងក្រោមនេះបាន៖

    ១៖ យកទឹកក្តៅដាក់ក្នុងដប ឬយកដុំកំដៅ មកស្អំនៅលើពោះ។

    ២៖ដាក់ម្សៅសូដា ១/៤ ស្លាបព្រាកាហ្វេលាយក្នុងទឹកមួយកែវហើយញ៉ាំ វានឹងមានប្រសិទ្ធភាពក្នុងរយៈពេល ២ ម៉ោង។

    ៣៖ពេលគេង សូមគេងដោយដាក់ក្បាលឲ្យខ្ពស់បន្តិច ដើម្បីជួយឲ្យមានលំហូរខ្យល់ល្អក្នុងរាងកាយ និងចូលទៅកាន់ពោះ។

    ៤៖កុំព្យាយាមញ៉ាំអាហារដែលមានជាតិខ្លាញ់​ សាច់ច្រើនបន្ថែមទៀត គួរញ៉ាំអាហារដែលងាយស្រួលរំលាយ។

    ៥៖ព្យាយាមញ៉ាំបន្លែ ផ្លែឈើ និងអាហារដែលមានជាតិសរសៃច្រើន ដើម្បីជួយឲ្យបត់ជើងធំបានស្រួល។

    ៦៖ប្រើប្រាស់ថ្នាំ probiotics និង prebiotics។

    ៧៖ញ៉ាំតែ ឬទឹកទឹកក្តៅៗឲ្យបានច្រើន តែកុំព្យាយាមកាហ្វេ​ ឬភេសជ្ជៈកំប៉ុងបន្ថែមទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay