ប្រទេសចិនបានបិទខ្ទប់តំបន់មួយចំនួននៅជុំវិញទីក្រុងប៉េកាំង ខណៈចាប់ផ្ដើមធ្វើតេស្ដទ្រាង់ទ្រាយធំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ថ្មីៗ
- BY
- autoadmin
- August 30, 2022
ប្រជាជនជិត ៤លាននាក់ នៅក្នុងខេត្ត Hebei ដែលនៅជុំវិញទីក្រុងប៉េកាំង ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះរបស់ខ្លួន រហូតដល់ចុងសប្តាហ៍ ខណៈក្រុមមន្ត្រីព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ឆ្លើយតបទៅនឹងការផ្ទុះឡើងយ៉ាងតូចមួយ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ ពលរដ្ឋចំនួន ១៣ លាននាក់ នៅក្នុងទីក្រុងកំពង់ផែ Tianjin ត្រូវចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំចាប់ពីម៉ោង ៦ព្រឹក បន្ទាប់ពីមានករណីស្រាលចំនួន ៥១ ករណី ត្រូវបានបញ្ជាក់។ ពោលគឺទីក្រុងប៉េកាំង បានកំពុងនិងព្យាយាមរឹតបន្ដឹងវិធានការការពារមេរោគឆ្លង នៅមុនការប្រជុំសមាជជាតិលើកទី២០ របស់បក្សកុម្មុយនិស្ត ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែខាងមុខនេះ។

Chengdu ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសចិន បានបន្ថែមការរឹតត្បឹតការធ្វើដំណើរជាងមុន ហើយស្រុកចំនួន ២ របស់ទីក្រុង Shenzhen ក៏ស្ថិតនៅក្រោមការបិទខ្ទប់ផងដែរ ខណៈតំបន់ទីផ្សារអេឡិចត្រូនិក Huaqiangbei ក៏បានបិទខ្ទប់ដូចគ្នា បើទោះបីជាមានករណីប្រចាំថ្ងៃត្រឹមតែ ៣៥ ករណី នៅក្នុងចំណោមពលរដ្ឋច្រើនជាង ១៨ លាននាក់ក៏ដោយ។ ចំណែកតំបន់ Futian ឯណោះវិញ រោងកុន ហាងខារ៉ាអូខេ និងសួនកម្សាន្ត ត្រូវបានបិទរហូតដល់ថ្ងៃសុក្រ ហើយព្រឹត្តិការណ៍សាធារណៈធំៗត្រូវបានលុបចោល។ ក្រុមមន្ត្រីក៏បានបិទសង្កាត់ Wanxia នៅជាយក្រុង ទោះបីជាគ្មានករណីណាមួយត្រូវបានរាយការណ៍នៅទីនោះក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






