អន្តរជាតិ

ទីបំផុតប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបញ្ជាក់ថា មេដឹកនាំគីម ជុងអ៊ុន ធ្លាប់បានឆ្លងជំងឺកូវីដ-១៩

BY
autoadmin
August 31, 2022

យោងតាមកាសែត Rodong របស់រដ្ឋាភិបាលកូរ៉េខាងជើង បានបញ្ជាក់ថា មេដឹកនាំ Kim Jong-un បានធ្វើតេស្តវិជ្ជមានមេរោគ COVID-19។ នេះបើតាមការបញ្ជាក់កាលពីប៉ុន្មានសប្តាហ៍មុន បន្ទាប់ពីប្អូនស្រីរបស់លោក លោក Kim Jong-un ដែលមានឈ្មោះថា Kim Yeo Jong បានបង្ហើបដោយប្រយោលកាលពីពេលដែលលោកស្រីបានឡើងថ្លែងការនៅក្នុងកម្មវិធីប្រារព្ធពិធីជ័យជម្នះលើមេរោគ COVID-19 កាលពីថ្ងៃទី ១២ សីហា ថា៖ Kim Jong-un មានអាការៈគ្រុនក្តៅខ្លាំង ប៉ុន្តែនៅតែប្រឹងប្រែងធ្វើការ ព្រោះគាត់យកចិត្តទុកដាក់ចំពោះប្រជាជនកូរ៉េខាងជើង។ រីឯ លោក Kim Jong-un ត្រូវបានគេគិតថា ប្រហែលជាបានឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា។

កាសែត Rodong បាន​ឲ្យ​ដឹងទៀត​ថា កាលពីថ្ងៃ​ទី ១២ ខែ​ឧសភា កន្លងមក នៅ​ពេល​ដែល​លោក Kim Jong-un បាន​ចូល​រួម​កិច្ច​ប្រជុំ​នៅការិយាល័យ​នយោបាយ និងបានប្រកាសនៅក្នុងកិច្ចប្រជុំថា មានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេស មុនពេលទៅទស្សនាទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ក្នុង​ពេល​នោះដែរ លោកបានទាក់​ទង​នឹង​មន្ត្រី​របស់រដ្ឋាភិបាលដែល​បាន​ឆ្លង​មេរោគជាច្រើនដង។

ហើយកាសែតរបស់រដ្ឋនេះ បានរាយការណ៍បន្តថា កាលពីខែឧសភា លោក Kim Jong-un បានទៅលេងឱសថស្ថានជាច្រើនក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិនិត្យមើលថា តើមានថ្នាំគ្រប់គ្រាន់ឬអត់? ទន្ទឹមនឹងនេះ គាត់ក៏បានជួបឱសថការីដែលមិនទាន់បានជាសះស្បើយពេញលេញពីជំងឺកូវីដ-១៩ ថែមទាំង​ក្អក​នៅ​ចំពោះ​មុខ​លោក​ថែមទៀត៕

អត្ថបទ៖ Bee
ប្រភព៖ scmp.com

Share This Post: