អន្តរជាតិ

កូរ៉េខាងត្បូងនឹងដកចេញតម្រូវការធ្វើតេស្តរកជំងឺកូវីដ១៩ សម្រាប់អ្នកដំណើរដែលចូលមកប្រទេសខ្លួន

BY
autoadmin
August 31, 2022

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ចប់ច្បាប់ធ្វើតេស្ត COVID-19 មុនចេញដំណើរ សម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសនេះ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា តទៅ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia

ប្រទេសកូរ៉េខាងត្បូងបានដកការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាតរបស់ខ្លួនភាគច្រើននៅក្នុងខែឧសភា ប៉ុន្តែបានរក្សាវិធានការព្រំដែនដ៏តឹងរ៉ឹងមួយចំនួន ដូចប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ដោយតម្រូវឱ្យអ្នកធ្វើដំណើរក្នុងប្រទេសបង្ហាញលទ្ធផលតេស្តអវិជ្ជមាន នៅមុនពេលពួកគេចេញដំណើរ។ ការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេស ក៏បាននិងកំពុងកើនឡើងក្នុងរង្វង់ ១០០,០០០ ករណី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកើនឡើងដល់ជាង ១៨០,០០០ ករណី នៅពាក់កណ្តាលខែសីហា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: