ប្រធានក្រុមហ៊ុនថាមពលខ្នាតយក្សរបស់រុស្ស៊ី បានធ្លាក់ចេញតាមបង្អួចយ៉ាងអាថ៌កំបាំងពីលើអគារជាន់ទី៦ ក្នុងមន្ទីរពេទ្យក្នុងទីក្រុងមូស្គូ
- BY
- autoadmin
- September 2, 2022
រុស្សី៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ យោងតាមកាសែត Daily Mail បានរាយការណ៍ថាលោក Ravil Maganov អាយុ ៦៧ ឆ្នាំជាមហាសេដ្ឋីឧស្សាហ៍កម្មប្រេងរបស់រុស្ស៊ី និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលថាមពលយក្ស LUKOIL បានទទួលមរណភាពក្នុងអាយុ ៦៧ឆ្នាំ ដោយសារការធ្លាក់ចេញតាមបង្អួចក្នុងបន្ទប់អ្នកជំងឺជាន់ទី៦ នៃមន្ទីរពេទ្យនៅទីក្រុងមូស្គូ រដ្ឋធានីរុស្ស៊ី។ ជាហេតុធ្វើឱ្យលោក Maganov ដែលជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីចុងក្រោយបង្អស់ ត្រូវបញ្ចប់ជីវិតពីការធ្លាក់អគារដ៏អាថ៌កំបាំង។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានអោយដឹងថា នៅព្រលឹមប្រហែលម៉ោង ៧ និង ៣០ នាទីព្រឹក ម៉ោងក្នុងស្រុក ដោយជាបឋមនៅមិនទាន់ដឹងច្បាស់នៅទេថា ហេតុអ្វីបានជាលោក Maganov ត្រូវស្ថិតនៅមន្ទីរពេទ្យនេះនៅឡើយទេ? គួរបញ្ជាក់អោយដឹងផងដែរថា៖ លោក Maganov ពីមុនធ្លាប់ទទួលបានមេដាយកិត្តិយសពីប្រធានាធិបតី Vladimir Putin ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថាមពល LUKOIL Lukoil ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នលេខ ២ របស់រុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២០ បន្ទាប់ពីលោកកាន់តំណែងជាអនុប្រធានក្រុមហ៊ុននេះក្នុងកំឡុងឆ្នាំ ២០០៦-២០២០៕

អត្ថបទ៖ Bee
ប្រភព៖ dailymail
- Share This Post:






