សហរដ្ឋអាមេរិកបាននិយាយថា រុស្សីកំពុងព្យាយាមទិញសម្ភារៈយោធាពីប្រទេសអ៉ីរ៉ង់ និងកូរ៉េខាងជើង
- BY
- autoadmin
- September 7, 2022
រដ្ឋាភិបាលអាមេរិកនិយាយថា រុស្ស៊ីកំពុងទិញសព្វាវុធពីប្រទេសអ៉ីរ៉ង់ និងកូរ៉េខាងជើង ខណៈខ្លួនរងការខាតបង់សម្ភារៈយោធា និងកម្លាំងយ៉ាងធ្ងន់ធ្ងរ ក្នុងការលុកលុយប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភថា អ៉ីរ៉ង់កំពុងធ្វើការ ដើម្បីផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង។ ខណៈមន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់ក៏បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងព្យាយាមទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដែលវាបង្ហាញថារុស្ស៊ីកំពុងរងការខ្វះខាតសព្វាវុធ។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មីស៊ីលបាញ់ពីក្នុងទឹករបស់ខ្លួន បានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈនៅក្រុង Dnipropetrovsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងណែនាំរដ្ឋាភិបាលឱ្យបង្កើតការធានាការងារ សម្រាប់ពលរដ្ឋដែលមានបំណងចង់ចូលរួមនៅក្នុងអ្វីដែលគេហៅថា «ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន» របស់រុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបន្ថែមថា ការិយាល័យប្រធានាធិបតីរុស្ស៊ី បានចាប់ផ្តើមធានាដល់អ្នកស្ម័គ្រចិត្ត ខណៈដែលរុស្ស៊ីទទួលរងនូវការបាត់បង់កម្លាំងយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






