អន្តរជាតិ

ជីវប្រវត្តិមួយចំនួនរបស់មហាក្សត្រី Elizabeth II, និមិត្តរូបនៃការឯកភាពជាតិនៅចក្រភពអង់គ្លេស

BY
autoadmin
September 9, 2022

ម្ចាស់ក្សត្រី Elizabeth II បានបម្រើជាតិ និងប្រទេស​ជា​សមាជិក​របស់​​ខំមិន​វែល (Commonwealth) ទាំងមូលរបស់ទ្រង់ ហើយទ្រង់គឺជាព្រះមហាក្សត្រ ដែលទទួលបានការគោរពស្រឡាញ់ពីប្រជារាស្ត្រជុំវិញពិភពលោក។ ម្ចាស់ក្សត្រីអង្គនេះ ប្រសូតនៅខែមេសា ឆ្នាំ១៩២៦ ហើយទ្រង់គឺជាបុត្រីដំបូងរបស់ព្រះអង្គម្ចាស់ Albert Frederick Arthur George Windsor ដែលព្រះអង្គគឺជា Duke of York ហើយក្រោយមកក៏បានក្លាយជាស្តេច George VI របស់ចក្រភពអង់គ្លេស។

ម្ចាស់ក្សត្រីបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Philip ក្នុងឆ្នាំ១៩៤៧ ហើយប្តីប្រពន្ធនេះ មានបុត្រាបុត្រីចំនួន ៤ អង្គ រួមទាំងបុត្រាច្បងគឺព្រះអង្គម្ចាស់ Charles ។ ទ្រង់បានឡើងសោយរាជ្យក្នុងព្រះជន្មាយុ ២៥ ព្រះវស្សា បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតា ហើយទ្រង់​ក៏ក្លាយ​ជា​ស្តេច​ចក្រភព​អង់គ្លេស​ ដែល​សោយរាជ្យ​យូរ​បំផុត​គិតត្រឹមឆ្នាំ២០១៥។

នៅក្នុងសុន្ទរកថារបស់ទ្រង់ក្នុងឆ្នាំ១៩៤៧ ម្ចាស់ក្សត្រី Elizabeth បាននិយាយថា៖«យើងសូមប្រកាសនៅចំពោះមុខអ្នកទាំងអស់ថា ជីវិតរបស់យើងទាំងមូល ទោះបីជាវាវែង ឬខ្លីក៏ដោយ នឹងត្រូវលះបង់ចំពោះប្រជារាស្ដ្រ និងបម្រើដល់គ្រួសារអធិរាជដ៏អស្ចារ្យរបស់យើង ដែលជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នា»។

កេរ្តិ៍ដំណែលមួយក្នុងចំណោមផ្សេងទៀតរបស់ទ្រង់ គឺការព្យាយាមធ្វើឱ្យគ្រួសាររាជវង្សកាន់តែមានវត្តមាន តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយសាធារណៈជន។ គួរឱ្យដឹងដែរថា ព្រះមហាក្សត្រិយានីបានកាត់បន្ថយការបង្ហាញខ្លួនជាសាធារណៈរបស់ទ្រង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមានសមាជិកគ្រួសាររាជវង្សផ្សេងទៀតជាអ្នកជំនួសមុខឱ្យទ្រង់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: