ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រលាញ់ពេក! ឈ្មួញចែកចាយគ្រឿងញៀនដាក់សុទ្ធតែរូប Ronaldo នៅលើកញ្ចប់គ្រឿងញៀន

    BY Khmernote Media December 18, 2018
    ស្រលាញ់ពេក! ឈ្មួញចែកចាយគ្រឿងញៀនដាក់សុទ្ធតែរូប Ronaldo នៅលើកញ្ចប់គ្រឿងញៀន

    អាជ្ញាធរបារាំងបានធ្វើការរឹបអូសបានគ្រឿងញៀនចំនួន ៥ កញ្ចប់ ពីក្នុងផ្ទះរបស់ឈ្មួញចែកចាយគ្រឿងញៀនម្នាក់ក្នុងទីក្រុង Marseille ដែលគ្រឿងញៀននោះរួមមានគ្រឿងញៀនប្រភេទ Marijuana ៥១៧ ក្រាម  និងប្រភេទ Cocaine ៥០ ក្រាម។ អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនោះគឺនៅលើកញ្ចប់គ្រឿងញៀនទាំងនោះមានសុទ្ធតែរូបរបស់កំពូលកីឡាករបាល់ទាត់ពិភពលោក Cristiano Ronaldo។ ការពិតករណីគ្រឿងញៀននេះមិនបានពាក់ព័ន្ធជាមួយនឹងកីឡាករ Cristiano Ronaldo នោះទេ តែដោយសារតែឈ្មួញចែកចាយគ្រឿងញៀននោះគឺជាអ្នកគាំទ្ររកីឡាកររូបនេះ និងស្រលាញ់គាត់ជាខ្លាំង ទើបសម្រេចដាក់រូបគាត់ដូចនេះតែម្តង។ សូមបញ្ជាក់ថាកីឡាករ Cristiano Ronaldo បច្ចុប្បន្នមានអាយុ ៣៣ ឆ្នាំ ជាម្ចាស់ពាន់ Ballon d’Or ៥ ដង សព្វថ្ងៃលេងឲ្យក្លឹប Juventus ជាមួយប្រាក់ខែប្រមាណជា ១៦,៦ លានដុល្លារ៕

    អត្តបទ៖ ភក្តី

    ប្រភព៖ rt

    Share This Post:
    MPO4D jitutoto mpo4d Mpoplay