អន្តរជាតិ

កូរ៉េ​ខាង​ជើង​បាន​អនុម័តច្បាប់​ថ្មី​មួយ ដែលបង្ហាញថា ប្រទេសនេះនឹង​មិន​បោះបង់​អាវុធ​នុយ​ក្លេ​អ៊ែររបស់ខ្លួននោះឡើយ

BY
autoadmin
September 9, 2022

កូរ៉េ​ខាង​ជើង​បាន​អនុម័ត​ច្បាប់​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បញ្ជាក់​ពី​លក្ខខណ្ឌ ​ដែល​ខ្លួន​នឹង​ធ្វើ​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ។ ច្បាប់មួយនោះបានចែងថា ប្រទេសជាតិនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការដឹកនាំរបស់ខ្លួនត្រូវបានគេវាយប្រហារ។ មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ ដោយមិនអាចត្រឡប់វិញបានទេ ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។

សុន្ទរកថា​របស់​លោក​ ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ដោយ​ទូរទស្សន៍​រដ្ឋ​កណ្តាល​កូរ៉េ ហើយលោក គីម ក៏បានសម្តែងការមិនទុកចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរំសាយរបបរបស់គាត់ចោក។ លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងមិននាំមុខគេ នៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: