អន្តរជាតិ

អង់គ្លេសប្រកាសពន្យារពេលការប្រកួតបាល់ទាត់ Premier League ទាំងអស់ក្នុងសប្តាហ៍នេះ ដើម្បីកាន់ទុក្ខការសោយទីវង្គត់របស់ម្ចាស់ក្សត្រី Elizabeth II

BY
autoadmin
September 10, 2022

នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ យោងតាមសារព័ត៌មាន Thairath បានអោយដឹងថា៖ Premier League របស់អង់គ្លេសបានប្រកាសថា ការប្រកួតទី៧ ទាំងអស់ត្រូវបានពន្យាពេលសម្រាប់រដូវកាល ២០២២-២០២៣ នៅចុងសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី ១០-១២ ខែកញ្ញា រួមទាំងហ្គេមទាំងអស់ដែលទទួលបន្ទុករបស់បាល់ទាត់ League អាជីពនៃអង់គ្លេស (EFL) និងសមាគមបាល់ទាត់អង់គ្លេស (FA) ក៏នឹងត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។ ដោយ Premier League បានប្រកាសថា ការប្រកួត Premier League នៅចុងសប្តាហ៍នេះនឹងត្រូវពន្យារពេលចេញទៅ ក៏ដើម្បីគោរពដល់ម្ចាស់ក្សត្រី Elizabeth II ។

ចំណែករដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសថា «នឹងមិនមានការបង្ខំអោយលុបចោលជាកំហិត ឬពន្យារពេលព្រឹត្តិការណ៍កីឡាអាជីពនៅចុងសប្តាហ៍នេះទេ ថែមទាំងបានបញ្ជាឱ្យបិទកន្លែងកម្សាន្តជាបណ្តោះអាសន្ន ទោះបីជាប្រទេសទាំងមូលស្ថិតក្នុងដំណាក់កាលនៃការកាន់ទុក្ខក៏ដោយ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ ម្ចាស់ក្សត្រី Elizabeth II នៃប្រទេសអង់គ្លេសបានសោយទិវង្គតនៅវិមាន Balmoral ក្នុងប្រទេសស្កុតឡេនក្នុងព្រះជន្ម ៩៦ ព្រះវស្សានៅថ្ងៃទី ៨ ខែមេសាបន្ទាប់ពីសោយរាជ្យបាន ៧០ ឆ្នាំ៕



អត្ថបទ៖ Bee
ប្រភព៖ Thirath

Share This Post: