ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការសិង្ហបុរីអនុញ្ញាតឲ្យបុរសស្រលាញ់ភេទដូចគ្នា អាចទទួលយកកូន ដែលកើតពីការពពោះជំនួសដោយស្របច្បាប់

    BY Khmernote Media December 19, 2018
    តុលាការសិង្ហបុរីអនុញ្ញាតឲ្យបុរសស្រលាញ់ភេទដូចគ្នា អាចទទួលយកកូន ដែលកើតពីការពពោះជំនួសដោយស្របច្បាប់

    សិង្ហបុរី៖ ទីបំផុតទៅតុលាការកំពូលសិង្ហបុរីបានសម្រេចអនុញ្ញាតឲ្យបុរសស្រលាញ់ភេទដូចគ្នាមួយគូអាចទទួលយកកូន ដែលកើតដោយការពពោះជំនួសរបស់ពួកគេដោយស្របច្បាប់ហើយ បន្ទាប់ពីរឿងចម្រូលចម្រាសមួយនេះបានត្រូវបានដោះស្រាយតាមប្រព័ន្ធតុលាការអស់រយៈពេល ៤ ឆ្នាំ។ សូមរម្លឹកឡើងវិញថា មានបុរសសិង្ហបុរីពីរនាក់បានស្រលាញ់គ្នាដោយម្នាក់មានឈ្មោះថា James ជាវេជ្ជបណ្ឌិត និងម្នាក់ទៀតមានឈ្មោះថា Shawn ជាអ្នកទីផ្សារ បច្ចុប្បន្នមានអាយុ ៤៥ ឆ្នាំ ដូចគ្នា បានស្រលាញ់គ្នា និងរស់នៅជាមួយគ្នានៅក្នុងឆ្នាំ ២០០៣ បន្ទាប់ពីពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ១៣ ឆ្នាំមក។

    ក្រោយមកទៀតនៅក្នុងឆ្នាំ ២០១៤ ពួកគេបានសម្រេចយកកូនម្នាក់តាមរយៈប្រើប្រាស់សេវាកម្មពពោះជំនួស ដោយលោក James បានយកមេជីវិតរបស់គាត់ទៅបង្កកំណើតជាមួយស្រ្តីអាមេរិកម្នាក់ និងសម្រាលកូនបានប្រុសម្នាក់នៅទឹកដីអាមេរិក។ បន្ទាប់មកទៀត ពួកគេព្យាយាមយកកូនប្រុសនោះមកប្រទេសសិង្ហបុរីវិញ និងបានសូមអាជ្ញាធរសិង្ហបុរីឲ្យចុះឈ្មោះកូនប្រុសនោះ ក្នុងបញ្ជីជាតិកំណើតសិង្ហបុរី តែអាជ្ញាធរមិនចុះឈ្មោះឲ្យនោះឡើយ ដោយអាជ្ញាធរបានអះអាងថា កូននេះបានកើតនៅអាមេរិក និងពីម្តាយជនជាតិអាមេរិក ដូចនេះគេគួរតែមានសញ្ជាតិអាមេរិក មិនមែនសិង្ហបុរីឡើយ។

    យ៉ាងណាក្តី បុរសទាំងពីរនាក់នេះបានបញ្ជាក់ថា ពួកជាមនុស្សស្រលាញ់ភេទដូចគ្នាមិនអាចមានកូនជាមួយគ្នាបានទេ ទើបសម្រេចជ្រើសរើសសេវាកម្មពពោះជំនួសនេះ ហើយកូនប្រុសនោះពិតជាកូនរបស់លោក James ប្រាកដមែន ដូចនេះសូមអាជ្ញាធរជួយសម្រួលផ្តល់សញ្ជាតិសិង្ហបុរីដល់កូននេះផង។ រឿងរ៉ាវចម្រូងចម្រាស់នេះបានក្លាយជាករណីកម្រមួយក្នុង ប្រទេសសិង្ហបុរី ដែលតុលាការប្រើពេល ៤ ឆ្នាំ ក្នុងការដោះស្រាយបញ្ហាមួយនេះ ហើយទើបតែពេលថ្មីនេះទើបតុលាការកំពូលសិង្ហបុរីសម្រេចឲ្យបុរសទាំងពីរនាក់នេះឈ្នះក្តី និងអាចទទួលយកកូនប្រុសអាយុ ៤ ឆ្នាំរបស់ពួកគេមករស់នៅ និងមានសញ្ជាតិសិង្ហបុរីជាធម្មតាបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay