អន្តរជាតិ

រដ្ឋកាលីហ្វ័រញ៉ាកំពុងតែជួបគ្រោះមហន្តរាយភ្លើង​ឆេះ​ព្រៃ ព្រមទាំងអាចជួបនឹងគ្រោះទឹកជំនន់ និងការបាក់ស្រុតដីទៀតផង

BY
autoadmin
September 11, 2022

យោងតាមកាសែត New York Times បានរាយការណ៍នៅថ្ងៃទី១០ ខែកញ្ញា អំពីស្ថានភាពគ្រោះមហន្តរាយនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងចល័តដើម្បីពន្លត់ភ្លើងឆេះព្រៃ “Fire Fairville” នៅជិតទីក្រុង Hemet នាតំបន់មាត់ទន្លេ (Riverside) បន្ទាប់ពីមានការផ្ទុះមួយបានកើតឡើងចាប់តាំងពីថ្ងៃទី ៥ ខែកញ្ញា ដែលបានដុតបំផ្លាញផ្ទៃដីជិត ៧០,០០០ រ៉ៃក្នុងរយៈពេលបីថ្ងៃមកនេះ ដោយមានមនុស្សពីរនាក់បានស្លាប់ ហើយអាជ្ញាធរបានប្រកាសពង្រីកតំបន់ជម្លៀសដល់មនុស្សជាង ២០,០០០នាក់។

នេះបើយោងតាមកងកម្លាំងពន្លត់អគ្គីភ័យនៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា៖ កម្លាំងពន្លត់អគ្គីភ័យ នៃភ្លើង Fairville ទើបបានពន្លត់ចំនួន ៥% តែប៉ុណ្ណោះបើធៀបនឹងទំហំនៃការឆេះទាំងស្រុង ព្រមទាំងបានលើហេតុផងថា ដោយសារតែមានខ្យល់ពីលើភ្នំយ៉ាងខ្លាំង ហើយខ្យល់នោះបានបក់កាត់បរិវេណដែលមានភ្លើង​ឆេះ បណ្តាលអោយមិនអាចគ្រប់គ្រងស្ថានភាពនៃភ្លើងឆេះនេះបានទាំងស្រុង។

មជ្ឈមណ្ឌលអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិកក៏បានព្រមានអំពីភ្លៀង ដែលអាចមានការធ្លាក់ជាអតិបរមា ១៨០ មីលីម៉ែត្រនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ថែមទាំងអាចគ្របដណ្តប់តំបន់ដែលរងផលប៉ះពាល់ដោយភ្លើង Fairville ពីឥទ្ធិពលនៃព្យុះសង្ឃរាដែលមានឈ្នោះថា Kay ដែលបានវាយប្រហារប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី ៨ ខែកញ្ញា ក៏ដូចជាហានិភ័យនៃទឹកជំនន់ដែលអាចកើតមានភ្លាមៗ ក៏ដូចជាមានការរអិលបាក់ដីលើតំបន់ដ៏ធំមួយផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖NYTIMES

Share This Post: