ជប៉ុនប្រកាសផែនការបង្កើនការកែច្នៃឡើងវិញ ដើម្បីសម្រេចបាននូវសង្គមគ្មានកាបូននៅឆ្នាំ២០៥០
- BY
- autoadmin
- September 12, 2022
រដ្ឋាភិបាលជប៉ុនបានបង្ហាញពីផែនការពង្រីកទំហំនៃការកែច្នៃ និងប្រើប្រាស់ឡើងវិញនៅក្នុងប្រទេស ដែលនេះគឺជាផ្នែកមួយនៃគោលដៅរបស់ខ្លួន ដើម្បីសម្រេចបាននូវសង្គមគ្មានកាបូននៅឆ្នាំ២០៥០។ ផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាល ក៏រួមមានផែនការបង្កើនទ្វេដងនៃបរិមាណសំណល់ និងលោហៈផ្សេងទៀត ដែលបានមកពីបន្ទះស្រូបពន្លឺព្រះអាទិត្យដែលគេប្រើប្រាស់រួច និងផលិតផលអេឡិចត្រូនិក ឱ្យបាននៅត្រឹមឆ្នាំ២០៣០។ យុទ្ធសាស្ត្រនេះក៏មានគោលបំណងបង្កើនទ្វេដងនៃបរិមាណប្លាស្ទិក ដែលបានកែច្នៃឡើងវិញផងដែរ។

ក្រសួងបរិស្ថានសង្ឃឹមថា នឹងពង្រីកទំហំទីផ្សារកែច្នៃ និងប្រើប្រាស់ឡើងវិញដល់ជាង ៥៦០ ពាន់លានដុល្លារ ខណៈបច្ចុប្បន្នវាមានតម្លៃប្រហែល ៦០% នៃចំនួននោះ។ វាក៏រួមបញ្ចូលផងដែរ នូវគោលដៅកាត់បន្ថយកាកសំណល់អាហារលើសពី ១ លានតោន ហើយក្រសួងគ្រោងនឹងសម្រេចបាននូវកម្មវិធីជំរុញអាហារសម្រាប់អ្នកខ្វះខាត។ វាក៏នឹងជំរុញការប្រើប្រាស់កាកសំណល់ ដើម្បីផលិតឥន្ធនៈប្រកបដោយនិរន្តរភាពផងដែរ។ រដ្ឋាភិបាលប៉ាន់ប្រមាណថា កិច្ចខិតខំប្រឹងប្រែងបែបនេះនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងស្រុកប្រហែល ៣៦% ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






