ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឪពុកសុខចិត្តរៀបការជាមួយកូនស្រីអាយុ ៤ ឆ្នាំក្នុងមន្ទីរពេទ្យ ដើម្បីសម្រេចក្តីប្រាថ្នាចុងក្រោយក្នុងជីវិតរបស់នាង

    BY Khmernote Media December 19, 2018
    ឪពុកសុខចិត្តរៀបការជាមួយកូនស្រីអាយុ ៤ ឆ្នាំក្នុងមន្ទីរពេទ្យ ដើម្បីសម្រេចក្តីប្រាថ្នាចុងក្រោយក្នុងជីវិតរបស់នាង

    ចិន៖ បុរសជនជាតិចិនម្នាក់បានសម្រេចចិត្តរៀបចំពិធីរៀបការតូចមួយនៅក្នុងមន្ទីរពេទ្យជាមួយនឹងកូនស្រីអាយុ៤ឆ្នាំរបស់គាត់ ដែលមានជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ ដើម្បីសម្រេចក្តីបំណងចុងក្រោយក្នុងជីវិតរបស់នាង។ រឿងរ៉ាវដ៏រំជួលចិត្តនេះ បានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងប៉េកាំងប្រទេសចិន ហើយបុរសជាឪពុកមានឈ្មោះថា ​ Yuan Dongfang និងកូនស្រីតូចនោះមានឈ្មោះថា​ Yaxin។ កុមារី Yaxin ត្រូវបានគេរកឃើញថា មានជំងឺមហារីកគ្រាប់ឈាមជាយូរមកហើយ និងរហូតមកទល់ពេលនេះ វេជ្ជបណ្ឌិតបានប្រាប់ថា នាងអាចរស់បាន ២ ខែទៀតប៉ុណ្ណោះ បើសិនជាគ្មានការវះកាត់នោះទេ។

    យ៉ាងណាក្តី គ្រួសាររបស់នាងបានចាយលុយអស់ពីខ្លួនហើយ និងថែមទាំងបានខ្ចីលុយគេចំនួន  ៤០០,០០០ យន់ (៥៨,០០០ ដុល្លារ) ​សម្រាប់ព្យាបាលនាង តែវានៅតែមិនគ្រប់ថ្លៃវះកាត់ ដែលមានតម្លៃរហូតដល់ ៦០០,០០០ យន់ (៨៧,០០០ ដុល្លារ)។ ដោយលទ្ធភាពនៃការបន្តជីវិតរបស់នាងហាក់តិចតួចណាស់ ទើបម្តាយឪពុករបស់នាងបានសួរនាងថា តើក្តីបំណងធំក្នុងជីវិតរបស់នាងគឺអ្វី? ហើយកុមារីតូចនោះ បានឆ្លើយថា នាងចង់រៀបការ។

    រឿងរ៉ាវនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គមចិន ហើយអ្នកប្រើប្រាស់បណ្តាញសង្គមចិនបាននាំរៃអង្គាសប្រាក់បានចំនួន ១៥០,០០០ យន់ (២,១៧០ ដុល្លារ)ឲ្យគ្រួសារកំសត់មួយនេះ តែគេមិនបានដឹងថាប្រាក់នេះអាចជួយបន្តជីវិតក្មេងស្រីរងគ្រោះបានយូរប៉ុណ្ណានោះទេ ដ្បិតជំងឺរបស់នាងត្រូវការប្រាក់ជាប្រចាំដើម្បីវះកាត់ និងផ្លាស់ប្តូរឈាម៕

    អត្ថបទ៖ភក្តី

    ប្រភព៖dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay