អន្តរជាតិ

ព្រះចៅអធិរាជ និងអធិរាជិនីរបស់ជប៉ុន នឹងយាងទៅចូលរួមព្រះរាជពិធីបុណ្យថ្នាក់រដ្ឋរបស់ម្ចាស់ក្សត្រី Elizabeth II ដោយផ្ទាល់

BY
autoadmin
September 14, 2022

សារព័ត៌មានក្យូដូរបស់ជប៉ុន បានរាយការណ៍ថា ព្រះចៅអធិរាជ Naruhito និងអធិរាជិនី Masako របស់ប្រទេសជប៉ុន នឹងយាងទៅចូលរួមរំលែកទុក្ខ ព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth ជំនួសឱ្យនាយករដ្ឋមន្ត្រី Fumio Kishida ។ សារព័ត៌មាន​ក្យូដូ​បាន​និយាយ​ថា ប្រទេស​អង់គ្លេសបាន​ស្នើឱ្យមានតំណាង​ចំនួន ២នាក់ ​ក្នុង​មួយ​ប្រទេស នៅក្នុងការអញ្ជើញរបស់ពួកគេ។

រំលឹកជូនដែរថា ព្រះម្ចាស់ក្សត្រី Elizabeth II បានសោយព្រះពិរាល័យក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា នៅឯវិមាន Balmoral Castle ប្រទេសស្កុតឡេន កាលពីថ្ងៃទី០៨ ខែកញ្ញា (ម៉ោងក្នុងតំបន់) ហើយទ្រង់គឺជាស្ដេច ដែលកាន់អំណាចយូរបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្រ។ ព្រះមហាក្សត្រិយានីបានកាត់បន្ថយការបង្ហាញខ្លួនជាសាធារណៈ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រហូតមានដំណឹងជាអកុសលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: