ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងបានពិន័យក្រុមហ៊ុន Google និង Meta ច្រើនជាង ៧០ លានដុល្លាអាមេរិក ចំពោះការបំពានឯកជនភាពរបស់អ្នកប្រើប្រាស់

    BY autoadmin September 14, 2022
    កូរ៉េខាងត្បូងបានពិន័យក្រុមហ៊ុន Google និង Meta ច្រើនជាង ៧០ លានដុល្លាអាមេរិក ចំពោះការបំពានឯកជនភាពរបស់អ្នកប្រើប្រាស់

    ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ខ្លួនបានពិន័យជាប្រាក់រាប់លានដុល្លារលើ Google និងបណ្ដាញសង្គមនានា របស់ក្រុមហ៊ុន Meta សម្រាប់ការបំពានច្បាប់ឯកជនភាព ខណៈដែល Meta ពិចារណាប្រឆាំងនឹងការសម្រេចចិត្តនៅក្នុងតុលាការកូរ៉េខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួន បាននិយាយថា ខ្លួនបានពិន័យ Google ចំនួន ៦៩.២ ពាន់លានវ៉ុន (៥០ លានដុល្លារ) និង Meta ចំនួន ៣០.៨ ពាន់លានវ៉ុន (២២ លានដុល្លារ) សម្រាប់ការបំពានឯកជនភាព ប៉ុន្តែយ៉ាងណា Google នៅមិនមានមតិយោបល់ភ្លាមៗនោះទេ។

    តាមសម្ដីអ្នកនាំពាក្យរបស់ Meta បាននិយាយថា៖«ខណៈពេលដែលយើងគោរពការសម្រេចចិត្តរបស់គណៈកម្មាការ យើងមានទំនុកចិត្តថា យើងធ្វើការជាមួយអតិថិជនរបស់យើងតាមរបៀបស្របច្បាប់ ដែលបំពេញតាមដំណើរការ តម្រូវដោយបទប្បញ្ញត្តិក្នុងស្រុក។ ដូច្នេះហើយយើងមិនយល់ស្របនឹងការសម្រេចចិត្តរបស់គណៈកម្មាការទេ ហើយនឹង បើកទូលាយចំពោះគ្រប់ជម្រើស រួមទាំងការស្វែងរកសេចក្តីសម្រេចពីតុលាការ»។ គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនបាននិយាយថា ក្រុមហ៊ុនមិនបានជូនដំណឹងយ៉ាងច្បាស់ដល់អ្នកប្រើប្រាស់សេវាកម្ម និងសុំការយល់ព្រមជាមុននៅពេលប្រមូល និងវិភាគព័ត៌មានអំពីអាកប្បកិរិយា ដើម្បីសន្និដ្ឋានអំពីចំណាប់អារម្មណ៍របស់ពួកគេ ឬប្រើប្រាស់វា សម្រាប់ការផ្សាយពាណិជ្ជកម្មតាមតម្រូវការ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: