តុលាការកូរ៉េខាងត្បូងចេញដីកាចាប់ខ្លួនលោក Do Kwon ដែលជាអ្នកបង្កើតកាក់ Luna និងជាស្ថាបនិករបស់ TERRA Blockchain
- BY
- autoadmin
- September 14, 2022
តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Do Kwon ដែលជាអ្នកបង្កើតរូបិយប័ណ្ណគ្រីបតូ ឬហៅថាកាក់ Luna និងជាស្ថាបនិកនៃវេទិកា Blockchain Terraform Labs (TERRA)។ អ្នកនាំពាក្យរបស់រដ្ឋអាជ្ញាបានប្រាប់រ៉យទ័រថា៖«ដីកាចាប់ខ្លួនមួយ ត្រូវបានចេញសម្រាប់មនុស្សសរុបចំនួន ៦នាក់ រួមទាំងលោក Do Kwon ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសសិង្ហបុរី»។

លោក Do Kwon ត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំពីក្រុមអ្នកវិនិយោគ បន្ទាប់ពីតម្លៃរបស់កាក់ Luna បានធ្លាក់ចុះដល់សូន្យក្នុងខែឧសភា ក្រោយពីការដួលរលំនៃកាក់ UST (Stablecoin TerraUSD) ដែលជាកាក់ក្នុងគោលបំណងឱ្យមានមានតម្លៃថេរ ស្មើនឹងប្រាក់ដុល្លារ។ យ៉ាងណាក៏ដោយ រ៉យទ័រនៅមិនអាចទាក់ទងលោក Kwon សម្រាប់ការអធិប្បាយបាននៅឡើយទេ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






