អន្តរជាតិ

បងប្អូននៅចាំករណីនេះទេ? ទីបំផុតសមត្ថកិច្ចថៃ ចាប់បានហើយ នៅខេត្តចន្ទបុរី ប្រទេសថៃ , ត្រៀមបញ្ជូនមកកម្ពុជាយើងហើយ

BY
autoadmin
September 15, 2022

បងប្អូនប្រហែលជានៅចាំបានពីករណីឃាតកម្ម ដែលធ្លាប់ល្បីល្បាញកក្រើករាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០ នៅពេលដែលបុរសជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ បានបាញ់ចំក្បាលនារីជាគូដណ្ដឹង ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញ រហូតដល់ស្លាប់នៅនឹងកន្លែង។ ឥឡូវនេះ បុគ្គលឈ្មោះ យឺន វ៉ាន់ដេត ដែលកំពុងសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធររបស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath

ភាគីកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ ហើយសមត្ថកិច្ចថៃក៏បានឃាត់ខ្លួន យឺន វ៉ាន់ដេត និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដើម្បីប្រគល់មកកម្ពុជាចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីនេះទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Thairath

Share This Post: