អន្តរជាតិ

ព្យុះទីហ្វុង Nanmadol បានឆក់យកជីវិតពលរដ្ឋជប៉ុន ២នាក់ និង ៤៣នាក់ ផ្សេងទៀតបានរងរបួសនៅកោះ Kyushu

BY
autoadmin
September 19, 2022

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សចំនួន ២នាក់ បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ៤៣នាក់ បានរងរបួស បន្ទាប់ពីព្យុះទីហ្វុង Nanmadol បានបោកបក់លើកោះ Kyushu របស់ប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរនៅតែបន្តកើតមាននៅថ្ងៃចន្ទនេះ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ព្យុះទីហ្វុងនេះនឹងប៉ះពាល់ដល់តំបន់ដ៏ធំទូលាយមួយ ពីភាគខាងលិចទៅកាន់ភាគខាងជើងប្រទេសជប៉ុន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។

ព្យុះទីហ្វុង Nanmadol ក៏បានធ្វើឱ្យប្រជាជនប្រហែល ៣០០,០០០ គ្រួសារ គ្មានថាមពល ខណៈប្រជាជនជប៉ុនរាប់លាននាក់ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញ និងរក្សាការប្រុងប្រយ័ត្នប្រឆាំងនឹងព្យុះ។ ព្យុះទីហ្វុងនេះ បានធ្វើឱ្យមានការរំខានដ៏ធំក្នុងការដឹកជញ្ជូន, ជើងហោះហើរជាង ៧០០ ដែលបានគ្រោងទុកសម្រាប់ថ្ងៃចន្ទត្រូវបានលុបចោល ហើយសេវាកម្មរថភ្លើង Shinkansen ក៏ត្រូវបានផ្អាកយ៉ាងទូលំទូលាយផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: