កងកម្លាំងពិសេសរបស់ប្រទេសថៃ បើកការធ្វើសមយុទ្ធសង្គ្រោះបន្ទាន់មួយ ដើម្បីត្រៀមខ្លួននៅមុនកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក (APEC)
- BY
- autoadmin
- September 20, 2022
កងកម្លាំងពិសេសរបស់ប្រទេសថៃបានធ្វើសមយុទ្ធសង្គ្រោះបន្ទាន់មួយ នៅផ្សារទំនើប Crystal Ekamai-Ramindra កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាផ្នែកមួយនៃការរៀបចំសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នាពេលខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីធានាថា កងកម្លាំងសន្តិសុខរបស់ប្រទេសថៃត្រូវបានរៀបចំសម្រាប់ភាពអាសន្នណាមួយ ដែលអាចកើតមានឡើងក្នុងកំឡុងពេលកិច្ចប្រជុំកំពូល។ សមយុទ្ធនោះរួមមានទាំងកងកម្លាំងពិសេស ដើម្បីដោះស្រាយស្ថានការណ៍ នៅពេលភេរវករបើកការបាញ់ប្រហារ ឬចាប់ចំណាប់ខ្មាំងជាដើម។ ជម្រាបដែរថា កិច្ចប្រជុំកំពូល Apec ក្រោមប្រធានបទ «Open Connect Balance» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក៕









អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






