អន្តរជាតិ

កសិករដាំម្នាស់នៅបង់ក្លាដែស នាំគ្នាដឹកម្ចាស់ខ្ទង់ ១០០ផ្លែ ទម្ងន់រហូតដល់ ៣០០គីឡូក្រាម ហើយដើរ១០គីឡូដី ដើម្បីយកទៅលក់នៅទីផ្សារ ដែលកំពុងឡើងថ្លៃ

BY
autoadmin
September 20, 2022

ថ្មីៗនេះមានរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន នៅពេលដែលរូបភាពទាំងអស់នោះ បានបង្ហាញពីក្រុមកសិករដាំម្នាស់នៅតំបន់មួយ នៅប្រទេសបង់ក្លាដែស កំពុងនាំយកផ្លែម្នាស់របស់ពួកគេទៅកាន់ទីផ្សារ ជាមួយនឹងទឹកមុខយ៉ាងស្រស់បំព្រង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺពួកគាត់ប្រើប្រាស់ត្រឹមកង់ប៉ុណ្ណោះ ហើយត្រូវធ្វើដំណើរផ្លូវឆ្ងាយថែមទៀតផង ខណៈផ្លែម្នាស់ផ្ទាល់ ក៏មិនមែនជាផ្លែឈើដែលមានតម្លៃថ្លៃណាស់ណានោះដែរ។

​នៅក្នុងការបង្ហោះដោយ People’s Daily នៅលើហ្វេសប៊ុកបានសរសេរថា៖«កសិករខ្លះ​ត្រូវ​ដើរ​ ១០​គីឡូម៉ែត្រ បណ្ដើរ​កង់​ពេញ​ដោយ​ផ្លែ​ម្នាស់​មក​លក់​នៅ​ទីផ្សារ។ ក្នុងកង់មួយគ្រឿងដឹកម្នាស់ប្រហែល ១០០ ផ្លែ ហើយអាចមានទម្ងន់រហូតដល់ ៣០០ គីឡូក្រាម នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទីផ្សារនៅតំបន់ Madhupur ក្នុងទីក្រុង Tangail របស់ប្រទេសបង់ក្លាដែស»។ ជម្រាបផងដែរថា ការប្រមូលផលម្នាស់នៅឆ្នាំនេះមានភាពល្អប្រសើរ ហើយតម្លៃក្នុងម្នាស់មួយផ្លែៗ គឺមានតម្លៃពី ២០ ទៅ ២៥ តាកា ឬប្រមាណពី ២០ ទៅ ២៥ សេន ប៉ុណ្ណោះ ខណៈអាចហក់ឡើងដល់ ១០០ តាកា ឬជិត ១ ដុល្លារ នៅពេលបញ្ជូនទៅលក់នីរដ្ឋធានី Dhaka នេះបើតាមការចុះផ្សាយរបស់ Dhaka Tribune

អត្ថបទ៖ លីដា
ប្រភព៖ ហ្វេសប៊ុក People’s Daily

Share This Post: