ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុមារចំនួន ១១នាក់ ត្រូវបានបាត់បង់ជីវិត និង ១៥នាក់ កំពុងបាត់ខ្លួន នៅក្នុងការវាយប្រហារដោយឧទ្ធម្ភាគចក្រ លើសាលារៀនមួយក្នុងប្រទេសមីយ៉ាន់ម៉ា

    BY autoadmin September 21, 2022
    កុមារចំនួន ១១នាក់ ត្រូវបានបាត់បង់ជីវិត និង ១៥នាក់ កំពុងបាត់ខ្លួន នៅក្នុងការវាយប្រហារដោយឧទ្ធម្ភាគចក្រ លើសាលារៀនមួយក្នុងប្រទេសមីយ៉ាន់ម៉ា

    យូនីសេហ្វ បាននិយាយថា យ៉ាងហោចណាស់មានកុមារ ១១ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយឧទ្ធម្ភាគចក្រ ទៅលើសាលារៀនមួយ នៅភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេសនេះ​ជឿ​ថា ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយពួក​យោធា។ យូនីសេហ្វមីយ៉ានម៉ា បាននិយាយថា ការវាយប្រហារតាមអាកាសនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Sagaing ។ ខ្លួនបាននិយាយថា យ៉ាងហោចណាស់កុមារ ១៥នាក់ នៅតែបាត់ខ្លួន ហើយព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានបញ្ជាក់។

    រដ្ឋាភិបាលរួបរួមជាតិដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានបានឃាត់ខ្លួនកុមារ និងគ្រូបង្រៀនប្រហែល ២០ នាក់ បន្ទាប់ពីការវាយប្រហារនោះ។ ហើយយោធា​និយាយ​ថា ខ្លួន​​គ្រាន់តែបាញ់​តបត បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ។ គួរឱ្យដឹងដែរថា កុមារត្រូវបានជាប់គាំងនៅក្នុងជម្លោះរបស់មនុស្សធំ ចាប់តាំងពីយោធាបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន។ កាលពីខែមិថុនា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មនុស្សជាង ២៥០,០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយជាង ៣៨០ នាក់ បានស្លាប់ ឬរងរបួសយ៉ាងធ្ងន់ធ្ងរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: