អន្តរជាតិ

BREAKING! លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសឱ្យកែនទ័ព «ជាផ្នែក» នៅក្នុងប្រទេសរុស្ស៊ី

BY
autoadmin
September 21, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកែនទ័ព «ជាផ្នែក» នៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងសុន្ទរកថាមួយ តាមទូរទស្សន៍កាលពីព្រឹកថ្ងៃពុធ។ លោកពូទីនបាននិយាយថា៖«វិធានការកោះហៅនឹងចាប់ផ្តើមនៅថ្ងៃនេះ ថ្ងៃទី២១ ខែកញ្ញានេះ»។ ក្រឹត្យស្តីពីការកែនទ័ពត្រូវបានចុះហត្ថលេខារួចហើយ ហើយលោក ពូទីន ក៏បាននិយាយថា លោកនឹងជូនដំណឹងនេះទៅដល់សមាជិកសភានៃសភាទាំង ២ ជាលាយលក្ខណ៍អក្សរនៅថ្ងៃពុធនេះ។

ការកែនទ័ពជាផ្នែកនេះ នឹងកំណត់គោលដៅលើយោធាបម្រុងរបស់រុស្ស៊ី ដែលត្រូវបានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា អាចមានប្រហែល ២ លាននាក់។ លោក ពូទីន បាននិយាយនៅក្នុងការថ្លែងនៅក្នុងវីដេអូ ដែលបានថតទុកនោះថា៖«ពលរដ្ឋដែលបច្ចុប្បន្នស្ថិតនៅក្នុងបញ្ជីឈ្មោះបម្រុងនឹងត្រូវបានហោះឱ្យចូលបម្រើយោធា ជាដំបូង និងសំខាន់បំផុត គឺអ្នកដែលធ្លាប់បម្រើការក្នុងជួរកងកម្លាំងប្រដាប់អាវុធ»៕

អត្ថបទ៖ លីដា
ប្រភព៖ The Moscow Times

Share This Post: