ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែលោក ពូទីន ប្រកាសឱ្យកែនទ័ពភ្លាម, មានបាតុករប្រឆាំងជិត ១,៣០០ នាក់ ត្រូវបានគេចាប់ខ្លួននៅទូទាំងប្រទេសរុស្ស៊ី

    BY autoadmin September 22, 2022
    គ្រាន់តែលោក ពូទីន ប្រកាសឱ្យកែនទ័ពភ្លាម, មានបាតុករប្រឆាំងជិត ១,៣០០ នាក់ ត្រូវបានគេចាប់ខ្លួននៅទូទាំងប្រទេសរុស្ស៊ី

    ក្រុមបាតុករកំពុងដើរតាមដងផ្លូវពាសពេញប្រទេសរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកែនទ័ពជាផ្នែក ចេញពីក្រុមឈ្មោះបម្រុងកាលពីថ្ងៃពុធ។ នៅកណ្តាលទីក្រុងមូស្គូ កងកម្លាំងសន្តិសុខបានឃាត់ខ្លួនបាតុករ ដែលបានស្រែកក្ដែងៗ ប្រឆាំងសង្គ្រាម និងប្រឆាំងការកែនទ័ព ហើយបានរុញពួកគេចូលទៅក្នុងរថយន្តរបស់កងកម្លាំង។

    ចំណែកនៅ​ទីក្រុង Ekaterinburg ក៏មានអ្នក​តវ៉ា​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ដូចគ្នាផងដែរ ខណៈក្រុមសិទ្ធិមនុស្សរុស្ស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១,២៥១ នាក់ ត្រូវបានឃុំខ្លួន នៅក្នុងទីក្រុងចំនួន ៣៨ ទូទាំងប្រទេស គិតត្រឹមល្ងាចថ្ងៃពុធនេះ។ រំលឹកផងដែរថា លោកប្រធានាធិបតី ពូទីន បានប្រកាសឱ្យមានការកែនទ័ពកាលពីថ្ងៃពុធម្សិលមិញនេះ ដែលទំនងជាការបន្ថែមកម្លាំងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: