ខ្មែរណូត

ស្វែងរក

  • សង្គម

    ចូលរួមត្រេកអរ! ព្រឹកនេះ ប្រជាពលរដ្ឋម្នាក់ទៀតហើយ បានរកឃើញម៉ូតូរបស់ខ្លួនវិញ ក្រោយត្រូវសមត្ថកិច្ចរឹបអូសបានពីហាងទទួលបញ្ចាំដោយខុសច្បាប់

    BY Naren September 22, 2022
    ចូលរួមត្រេកអរ! ព្រឹកនេះ ប្រជាពលរដ្ឋម្នាក់ទៀតហើយ បានរកឃើញម៉ូតូរបស់ខ្លួនវិញ ក្រោយត្រូវសមត្ថកិច្ចរឹបអូសបានពីហាងទទួលបញ្ចាំដោយខុសច្បាប់

    (ភ្នំពេញ)៖ ក្រោយពីមានការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌទួលគោក ប្រជាពលរដ្ឋទី២ ដែលបានបាត់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ ឥឡូវនេះបានរកឃើញម៉ូតូវិញហើយនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

    យោងតាមការបង្ហោះរបស់រដ្ឋបាលខណ្ឌទួលគោក បានឱ្យដឹងថា ប្រជាពលរដ្ឋទី២រូបនេះបង្ហាញអារម្មណ៍សប្បាយចិត្ត គាត់បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក និងក្រុមការងារទាំងអស់ដែលបានខិតខំលើការងារនេះ។ គាត់មានតែម្រាមដៃ១០ សម្រាប់ការដឹងគុណនេះទេ គាត់សប្បាយចិត្តណាស់ មិននឹកស្មានបានមកវិញទេ៕

    Share This Post: