អគ្គីភ័យបានឆាបឆេះផ្សារលក់ដុំអាហារដ៏ធំបំផុតរបស់ពិភពលោកនៅទីក្រុងប៉ារីស ប្រទេសបារាំង
- BY
- autoadmin
- September 27, 2022
បារាំង៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញមួយនៅខាងក្នុងផ្សារអន្តរជាតិ Rungis international market ដែលជាផ្សារលក់ដុំសាច់ស្រស់ បន្លែ ផ្លែឈើ អាហារសមុទ្រ និងផ្កាដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុងប៉ារីស ប្រទេសបារាំង។
ជាមួយនឹងផ្សែងខ្មៅឡើងលើអាកាស អាជ្ញាធរបានព្រមានអោយអ្នកស្រុកដែលស្ថិតនៅជុំវិញផ្សារ Rungis និងកម្មករជាង ១២,០០០ នាក់ឲ្យជម្លៀសទៅកន្លែងមានសុវត្ថិភាពបណ្ដោះអាសន្ន ខណៈដែលក្រុមពន្លត់អគ្គិភ័យបានប្រញាប់ទៅគ្រប់គ្រងភ្លើង។ ទោះជាយ៉ាងណាមកទល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរបួសនៅឡើយទេ ចំណែកមូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ដោយឡែកតម្លៃនៃការខូចខាតអគ្គិភ័យនេះក៏មិនត្រូវបានគេបង្ហើបឱ្យដឹងឡើយ៕
អត្ថបទ៖ Bee
ប្រភព៖thairath
- Share This Post: