អន្តរជាតិ

ស្ព្រៃបាញ់ចម្រុះការពារជំងឺកូវីដ១៩ របស់ប្រទេសថៃនឹងមានដាក់លក់ចាប់ពីដើមខែក្រោយនេះ

BY
autoadmin
September 28, 2022

ស្ព្រៃបាញ់ចម្រុះប្រឆាំងនឹងជំងឺ COVID-19 ដែលជាការបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខាភិបាល (HSRI), មហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Chulalongkorn, អង្គការឱសថរដ្ឋាភិបាល (GPO) និងក្រុមហ៊ុន Hibiocy ត្រូវបានប្រកាសថា នឹងមានលក់នៅតាមទីផ្សារចាប់ពីថ្ងៃទី០១ ខែតុលា ខែក្រោយនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS world

លោកវេជ្ជបណ្ឌិត Nopporn Cheanklin នាយកអង្គការ PHRI កាលពីថ្ងៃអង្គារបាននិយាយថា ស្ព្រៃបាញ់ច្រមុះប្រឆាំងនឹងជំងឺ COVID-19 ដែលមានឈ្មោះពាណិជ្ជកម្មថា «Vaill CoviTRAP» ត្រូវបានអនុម័តរួចហើយ ដោយរដ្ឋបាលចំណីអាហារ និងឱសថថៃ។ លោកបានពន្យល់ថា ស្ព្រៃបាញ់ច្រមុះនេះមានសមត្ថភាពទប់ទល់នឹងមេរោគ COVID-19 មិនឱ្យជាប់នឹងផ្ទៃខាងក្នុងនៃប្រហោងច្រមុះ ដោយសារធាតុ Hydroxypropyl Methyl Cellulose (HPMC) ដែលមាននៅក្នុងស្ព្រៃ។ ស្ព្រៃនេះត្រូវប្រើប្រាស់ ៣ដង ក្នុងមួយថ្ងៃ រៀងរាល់ប្រាំមួយម៉ោងម្តង៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world

Share This Post: