ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានមកដល់កូរ៉េខាងត្បូង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៉ីលចំនួន ២គ្រាប់ ទុកជាការព្រមាន

    BY autoadmin September 29, 2022
    អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានមកដល់កូរ៉េខាងត្បូង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៉ីលចំនួន ២គ្រាប់ ទុកជាការព្រមាន

    អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានទៅដល់កូរ៉េខាងត្បូង មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ការបាញ់បង្ហោះនោះ គឺជាទង្វើនៃការបំភិតបំភ័យយ៉ាងច្បាស់ក្រឡែត ដែលបញ្ជាក់ពីភាពតានតឹងក្នុងតំបន់។ ទាំងមន្ត្រីកូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែបានរាយការណ៍ពីការសាកល្បងមីស៊ីលកាលពីយប់ថ្ងៃពុធ ដោយថ្កោលទោសវាថាជា «ការបង្ករឿង»។

    ជម្រាបផងដែរថា សហរដ្ឋអាមេរិកបានប្រឆាំង និងហាមឃាត់ កូរ៉េខាងជើងពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ប៉ុន្តែរដ្ឋ​កុម្មុយនិស្ត​មួយនេះ មិនបានគោរពនឹង​បម្រាម​នេះឡើយនៅ​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ជាពិសេសនៅឆ្នាំនេះផ្ទាល់តែម្ដង ដោយខ្លួនបានសាកល្បងមីស៊ីលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។

    ការបាញ់បង្ហោះមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ គឺជាភាគបន្ដពីការបាញ់បង្ហោះលើកមុន ដែលខ្លួនបានបាញ់ចូលទៅក្នុងសមុទ្ររវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ មុនពេលកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលកាលពីថ្ងៃពុធត្រូវបានបាញ់ចេញនៅចន្លោះម៉ោង ១៨:១០ និង ១៨:២០ នាទី ម៉ោងក្នុងស្រុក (09:10-09-20 GMT) ហើយបានហោះក្នុងចម្ងាយ ៣៦០ គីឡូម៉ែត្រ ឈានដល់រយៈកម្ពស់ ៣០ គីឡូម៉ែត្រ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: