អន្តរជាតិ

សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយយោធាបន្ថែមចំនួន ១.១ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

BY
autoadmin
September 29, 2022

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនចំនួន ១.១ ពាន់លានដុល្លារ បន្ថែមទៀត។ កញ្ចប់ថវិកានេះរួមមាន៖ មានប្រព័ន្ធកាំភ្លើងធំចល័ត ឬ HIMARS ចំនួន ១៨ គ្រឿង, រថពាសដែក និងរ៉ាដាចំនួន ១៥០ គ្រឿង ដែលមានសមត្ថភាពអាចតាមដានយន្តហោះគ្មានមនុស្សបើករបស់សត្រូវ។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា ជំនួយចុងក្រោយនេះ គឺសំដៅជួយដល់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ ខ្លួនក៏និយាយផងដែរថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចសន្យាជាមួយក្រុមហ៊ុនផលិត ដើម្បីផ្គត់ផ្គង់ឧបករណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកសារព័ត៌មានថា កញ្ចប់នេះ «គូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង»។ មន្ត្រីរូបនោះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងវិនិយោគលើ «សមត្ថភាពសំខាន់ៗ ដើម្បីកសាងភាពយូរអង្វែងនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន»។ គួរឱ្យដឹងផងដែរថា ជំនួយរបស់រដ្ឋបាលលោក បៃដិន ដល់អ៊ុយក្រែនមានចំនួនសរុបប្រហែល ១៦.២ ពាន់លានដុល្លារ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួននៅក្នុងខែកុម្ភៈ៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC

Share This Post: