អន្តរជាតិ

តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ បន្ថែមទៀត

BY
autoadmin
September 29, 2022

តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី និងអតីតទីប្រឹក្សារបស់គាត់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទបំពានច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេស នេះបើតាមប្រភពដែលដឹងអំពីដំណើរការរបស់តុលាការបានបញ្ជាក់ប្រាប់ CNN ។ សាលក្រមនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសាលក្រមថ្មីចុងក្រោយបង្អស់ប្រឆាំងនឹងមេដឹកនាំដែលមានអាយុ ៧៧ ឆ្នាំរូបនេះ ហើយវាក៏មានន័យថា ឥឡូវនេះគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ២៣ ឆ្នាំ។ អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ស៊ូជី គឺលោក Sean Turnell ដែលជាជនជាតិអូស្ត្រាលី ក៏បានទទួលការជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំផងដែរ ពីបទរំលោភលើអាថ៌កំបាំងរដ្ឋដូចគ្នានេះ។ លោក Turnell ជាសេដ្ឋវិទូនៅសាកលវិទ្យាល័យ Macquarie នៃទីក្រុងស៊ីដនី បានបម្រើការជាអ្នកប្រឹក្សាសេដ្ឋកិច្ចពិសេស និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី សូជី។

អ្នកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ជាលើកដំបូងពីបទបំពានច្បាប់សម្ងាត់ក្នុងឆ្នាំ២០២១ ហើយទោះបីជាអ្នកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ ខណៈអ្នកគាំទ្របាននិយាយថា ការចោទប្រកាន់នេះមានលក្ខណៈនយោបាយ។ កាល​ពី​ដើម​ខែ​នេះ លោកស្រី ស៊ូជី ត្រូវ​បាន​កាត់​ទោសឱ្យ​ធ្វើ​ការ​ធ្ងន់​ចំនួន ៣ឆ្នាំ​ ពី​បទ​បន្លំ​សន្លឹក​ឆ្នោត។ ក្រុមសិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍បាននិយាយថា ចាប់តាំងពីរបបយោធាយោធាបានដណ្តើមអំណាចក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីដើមឆ្នាំមុនមក សេរីភាព និងសិទ្ធិនៅក្នុងប្រទេសបានធ្លាក់ចុះ។ យោងតាមអង្គការមិនមែនរដ្ឋាភិបាលបានឱ្យដឹងថា ច្បាប់ប្រហារជីវិតរដ្ឋបានត្រឡប់មកវិញ ហើយចំនួននៃការវាយប្រហារដោយហិង្សាដែលបានកត់ត្រាដោយកងទ័ពលើសាលារៀនក៏បានកើនឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: