ឥណ្ឌូណេស៊ីនឹងបើកការស៊ើបអង្កេតឯករាជ្យមួយ ជុំវិញករណីរត់ជាន់គ្នាកំឡុងព្រឹត្តិការណ៍បាល់ទាត់ ដែលបានឆក់យកជីវិតមនុស្សចំនួន ១២៥ នាក់
- BY
- autoadmin
- October 3, 2022
ប្រទេសឥណ្ឌូណេស៊ីនឹងបង្កើតក្រុមស្វែងរកការពិតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើករណីរត់ជាន់គ្នាដ៏សាហាវ នៅកីឡដ្ឋានមួយក្នុងតំបន់ East Java និងកំណត់អត្តសញ្ញាណជនដៃដល់ឱ្យទាល់តែបាន នេះបើតាមរដ្ឋមន្ត្រីសន្តិសុខលោក Mahfud MD បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។

ក្លឹបបាល់ទាត់ Arema របស់ប្រទេសឥណ្ឌូនេស៊ីក៏បានសុំទោសទៅកាន់ជនរងគ្រោះនៅថ្ងៃច័ន្ទនេះផងដែរ ដោយប្រធានរបស់ក្លឹប គឺលោក Gilang Widya Pramana បាននិយាយថា គាត់បានត្រៀមខ្លួនជាស្រេចដើម្បីទទួលខុសត្រូវទាំងស្រុង សម្រាប់ឧបទ្ទវហេតុក្នុងព្រឹត្តិការណ៍នេះ។ ជម្រាបផងដែរថា មនុស្សយ៉ាងហោចណាស់ ១២៥ នាក់បានស្លាប់ នៅក្នុងការរត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់នៅទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ីកាលពីចុងសប្តាហ៍នេះ នៅក្នុងគ្រោះមហន្តរាយនៅឯកីឡដ្ឋានដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






