ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសវៀតណាមបានរកឃើញករណីដំបូងនៃជំងឺអុតស្វា Monkeypox

    BY autoadmin October 3, 2022
    ប្រទេសវៀតណាមបានរកឃើញករណីដំបូងនៃជំងឺអុតស្វា Monkeypox

    យោងតាមកាសែតរដ្ឋវៀតណាម Vietnamnet បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលនៅទីក្រុងហូជីមិញ នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ បានប្រកាសអំពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox ។ ឥឡូវនេះការពិនិត្យ និងការការពារការរាតត្បាតក្នុងតំបន់ កំពុងត្រូវបានរឹតបន្តឹងដើម្បីការពារហានិភ័យនៃការឆ្លង ប៉ុន្តែពត៌មានលម្អិតរបស់អ្នកជំងឺនៅមិនទាន់ដឹងនៅឡើយទេ។

    គួរឱ្យដឹងដែរថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពជាសាកលជុំវិញការផ្ទុះឡើងនៃជំងឺអុតស្វា ខណៈការឆ្លងបានកើនឡើងទូទាំងពិភពលោក ដោយមានករណីជាង ៣៥,០០០ នៅទូទាំងប្រទេស និងតំបន់ចំនួន ៩២ និងមានអ្នកស្លាប់ចំនួន ១២ នាក់ គិតត្រឹមថ្ងៃទី១៥ ខែសីហា។ កន្លងមក ក្រសួងសុខាភិបាលបាននិយាយថា ប្រជាជនដែលចូលមកប្រទេសវៀតណាមពីតំបន់ដែលមានការផ្ទុះឡើងនៃជំងឺអុតស្វា នឹងត្រូវត្រួតពិនិត្យ ហើយអ្នកដែលសង្ស័យនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: