អន្តរជាតិ

កូរ៉េ​ខាងជើង​បាន​បង្ហោះមី​ស៊ី​ល​ផ្លោង​រំលងប្រទេស​ជប៉ុន​ ដែលធ្វើឱ្យវាក្លាយជាការបាញ់បង្ហោះលើក​ទី​២៣ ក្នុងឆ្នាំនេះ

BY
autoadmin
October 4, 2022

រដ្ឋាភិបាល​ជប៉ុនបាន​និយាយ​ថា កូរ៉េ​ខាងជើង​បានបាញ់មី​ស៊ី​ល​​ហោះ​រំលង​ប្រទេសខ្លួន ហើយបន្ដ​ធ្លាក់​ចូលទៅក្នុង​សមុទ្រ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រុមមន្ត្រីជឿថា មី​ស៊ី​ល​ផ្លោងនោះបានហោះពីលើភាគឦសាន មុនពេលធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ ពួកគេ​និយាយ​ថា វា​ជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM និងបានហោះ​បាន​ប្រហែល ២០ នាទី​ក្នុង​ចម្ងាយ​ប្រហែល ៤,៦០០ គីឡូម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងទឹកចម្ងាយជាង ៣,០០០ គីឡូម៉ែត្រ ពីភាគខាងកើតនៃខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន។

ក្រុមមន្ត្រីបាននិយាយថា មី​ស៊ី​លត្រូវបានបាញ់ចេញពីទីតាំងមួយក្នុងប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល ៧:២២ ព្រឹក ម៉ោងនៅប្រទេសជប៉ុន ហើយរដ្ឋាភិបាល​ជប៉ុន ក៏​បាន​ចេញ​ការ​ប្រកាស​អាសន្ន​តាម​រយៈ​ប្រព័ន្ធ​ប្រកាស​អាសន្ន​ទូទាំង​ប្រទេសផងដែរ។ ខ្លួនបាន​ប្រាប់​ប្រជាជន​នៅ​តំបន់​នោះ ​ឱ្យ​ជ្រក​ក្នុង​អគារ​រឹង​មាំ ឬ​នៅ​ក្រោម​ដី។ នេះ​ជា​លើក​ទី​៧​ហើយ ​ដែល​មី​ស៊ី​ល​ផ្លោង​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន និង​ជា​លើក​ទី​១​ ក្នុង​រយៈពេល ​៥​ឆ្នាំ​។ ក្រសួង​ការពារជាតិ​និយាយ​ថា វា​ជា​លើក​ទី​២៣​ហើយ ​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ក្នុង​ឆ្នាំ​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: