ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបាននិយាយថា អង្ករមានកម្រិត «ជាតិស្ករមិនល្អ» ដូចស្ករគ្រាប់ដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព

    BY autoadmin October 4, 2022
    ការសិក្សាមួយបាននិយាយថា អង្ករមានកម្រិត «ជាតិស្ករមិនល្អ» ដូចស្ករគ្រាប់ដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព

    វាមិនមែនជារឿងចម្លែកនោះទេដែលថាអាហារផ្អែមខ្លាំង មិនល្អសម្រាប់សុខភាពបេះដូង ប៉ុន្តែការសិក្សាមួយដោយ American College of Cardiology បានអះអាងថា សូម្បីតែគ្រាប់ធញ្ញជាតិរបស់យើង ក៏មិនល្អសម្រាប់សុខភាពផងដែរ។ បើយោងតាមការសិក្សាមួយ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Mohammad Amin Khajavi Gaskarei ទៅលើអ្នកចូលរួមរាប់ពាន់នាក់ បានឱ្យដឹងថា «ជាតិស្ករមិនល្អ» នៅក្នុងរបស់ទាំង ២ គឺមានកម្រិតប្រហាក់ប្រហែលគ្នា ដូច្នេះហើយវាក៏មិនល្អសម្រាប់សុខភាពបេះដូងដូចគ្នាផងដែរ។

    វាបានមកពីការសិក្សាលើជនជាតិ​អ៊ីរ៉ង់​ចំនួន ២,៥០០ នាក់ ​ដែល​មាន​ប្រវត្តិ​មាន និង​គ្មាន​ជំងឺ​សរសៃឈាម​បេះដូង។ អ្នកចូលរួមត្រូវបានសាកសួរថា តើពួកគេញ៉ាំស្ករ និងគ្រាប់ធញ្ញជាតិញឹកញាប់ប៉ុណ្ណា ហើយការរកឃើញនេះគឺគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន! ពោលគឺ នៅពេលដែលគ្រាប់ធញ្ញជាតិត្រូវបានចម្រាញ់ ដែលឆ្លងកាត់ដំណើរការផលិត និងបន្ថែមនូវសារធាតុទុកបានយូរ ពួកវានឹងចុះថយតម្លៃអាហារូបត្ថម្ភទៅតាមនោះដែរ។ នេះហើយជាហេតុផលដែលអ្នកគួរជ្រើសយកនំបុ័ង ជាជាតិអ្វីដែលពាក់ព័ន្ធនឹងគ្រាប់ធញ្ញជាតិផ្សេងៗទៀត ដោយសារវាមានជីវជាតិច្រើនជាង។

    ជាងនេះទៅទៀត ការសិក្សាក៏បានរកឃើញដែរថា អ្នកដែលទទួលទានគ្រាប់ធញ្ញជាតិចម្រាញ់ច្រើនដូចជា អង្ករ ក៏មានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង (PCAD) ផងដែរ ដោយសារថា គ្រាប់ធញ្ញជាតិចម្រាញ់ គឺរំលាយយ៉ាងឆាប់រហ័សនៅក្នុងខ្លួនយើង ដែលធ្វើឱ្យជាតិស្កររបស់យើងងាយនឹងកើនឡើង។ ប្រសិនបើ​វា​កើតឡើង​ជា​ប្រចាំ វា​អាច​បំផ្លាញ​សរសៃឈាម និង​បេះដូង ហើយ​នាំឱ្យ​មាន​កំណក​នៅ​ជញ្ជាំង​សរសៃឈាម​ទៀតផង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Unilad

    Share This Post: