ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័រ វាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមនុស្ស ២៧៦ នាក់រងរបួស

    BY autoadmin October 5, 2022
    គ្រោះរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័រ វាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមនុស្ស ២៧៦ នាក់រងរបួស

    គ្រោះរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័រ បានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ ខណៈទូរទស្សន៍រដ្ឋបាននិយាយថា អាជ្ញាធរវេជ្ជសាស្រ្តនៅក្នុងតំបន់បានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ២៧៦ នាក់បានរងរបួស។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅជិតទីក្រុង Khowy ក្នុងខេត្ត West Azerbaijan ។

    សេវាសង្គ្រោះបន្ទាន់ Khowy Medical បាននិយាយថា៖«មនុស្ស ២៧៦ នាក់បានរងរបួស រហូតមកដល់ពេលនេះ រួមទាំង ៦៨ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការបាក់ឆ្អឹងតិចតួច»។ ការរញ្ជួយដីនេះមានចម្ងាយប្រហែល ១១.៦ គីឡូម៉ែត្រ ពីតំបន់ Khowy និងមានជម្រៅ ១០ គីឡូម៉ែត្រ នេះបើតាមការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក។

    ចំណែកមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ GFZ (GFZ) បាននិយាយមុននេះថា ការរញ្ជួយដីមានកម្រិត ៥.៥ រ៉ិចទ័រ និងនៅជិតតំបន់ព្រំដែន អាមេនី-អាស៊ែបៃហ្សង់-អ៊ីរ៉ង់៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: