អន្តរជាតិ

អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​លើបុគ្គល និងក្រុមហ៊ុនអាស៊ី ដែលគាំទ្រការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

BY
autoadmin
October 11, 2022

សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា៖ លោក Vedant Patel អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងចាត់វិធានការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនអាស៊ី ដែលគាំទ្រការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយបានរំលោភលើវិធានការហាមឃាត់របស់អង្គការសហប្រជាជាតិ។ សប្តាហ៍មុនមានករណី «ករណី​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ដែលបាន​បង្កើត​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​តំបន់​ទាំងមូល» ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងកំណត់គោលដៅទៅល់ការដាក់ទណ្ឌកម្មបុគ្គលចំនួន២នាក់ និងក្រុមហ៊ុនរបស់សិង្ហបុរី កោះតៃវ៉ាន់ និងកោះ Marshall ។

តាមរយៈសេចក្តីរាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុននៅក្នុងបញ្ជីទណ្ឌកម្មរួមមានក្រុមហ៊ុន Kek Kee Seng របស់សិង្ហបុរី ក្រុមហ៊ុនដឹកជញ្ជូន New Eastern ដែលមានមូលដ្ឋាននៅកោះ Marshall និងក្រុមហ៊ុន Chen Chee Huang របស់តៃវ៉ាន់ ដែលដឹកជញ្ជូនថាមពលប្រេងឥន្ធនៈ និងទំនិញទៅកាន់ប្រទេសកូរ៉េខាងជើង ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ផ្នែយោធា និងគម្រោងអាវុធរបស់កូរ៉េខាងជើង។ រតនាគារសហរដ្ឋអាមេរិកក៏បានភ្ជាប់ទំនាក់ទំនង Anfasar Trading និង Swenzis Port Services ដែលបានចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរី ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន «Kek Kee Seng» ។

គួរបញ្ជាក់អោយដឹងផងដែរថា នេះ​ជា​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​ដំបូង​របស់​អាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង ចាប់តាំង​ពី​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ខាង​ជើង​បាន​វិល​មកមានកម្តៅ​វិញ​ ក្រោយកូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​៦​គ្រាប់​ក្នុង​រយៈពេល​តិចជាង​ពីរ​សប្តាហ៍​។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយថា៖ សហរដ្ឋអាមេរិកបានបញ្ជូនសញ្ញាច្បាស់លាស់ថា ខ្លួននឹងបន្តចាត់វិធានការប្រឆាំងយ៉ាងធ្ងន់ធ្ងរ ទៅនឹងក្រុមហ៊ុនដែលគាំទ្រការអភិវឌ្ឍន៍យោធា និងសព្វាវុធរបស់កូរ៉េខាងជើង ទោះបីជាយ៉ាងណាក៏ដោយ តំណាងរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ មិនទាន់បានឆ្លើយតបចំពោះវិធានការចុងក្រោយនេះនៅឡើយទេ៕

អត្ថបទ៖ Bee
ប្រភព៖ Thairath

Share This Post: